VOV WorldVOV World
បណ្ដាតំបន់ជំនះពុះពារលើផលវិបាករបស់ខ្យល់ព្យុះ Jebi
04/08/2013 07:48
​ខ្យល់ព្យុះ Jebi បានធ្វើអោយមនុស្សចំនួន៤នាក់​រង​របួស ផ្ទះចំនួនរាប់ពាន់ ខ្នង​ត្រូវខូចខាត ផ្ទៃដីស្រូវនិងដំណាំរាប់ពាន់ហិកតា​ត្រូវលិចទឹក
បណ្ដាតំបន់ជំនះពុះពារលើផលវិបាករបស់ខ្យល់ព្យុះ Jebi
ព្យុះ Jebi បានធ្វើអោយផ្ទះរាប់ពាន់ខ្នង់ត្រូវខូចខាត (VTC) ​ (VOV)_ខុទ្ធកាល័យនៃគណះកម្មាធិការបង្ការនិងទប់ទល់ព្យុះទឹកជំនន់មជ្ឈឹម និងគណះកម្មាធិការជាតិអំពីការស្វែងរកសង្គ្រោះបានអោយដឹងថា÷ ​គិតដ​ល់ថ្ងៃទី ​៤ សីហា ខ្យល់ព្យុះ Jebi បានធ្វើអោយមនុស្សចំនួន៤នាក់​រង​របួស ផ្ទះចំនួនរាប់ពាន់ ខ្នង​ត្រូវខូចខាត ផ្ទៃដីស្រូវនិងដំណាំរាប់ពាន់ហិកតា​ត្រូវលិចទឹក…។ល។ ខេត្ត  Quang Ninh ( ភាគខាងជើងវៀតណាម)ជាតំបន់​ត្រូវខូចខាតច្រើនបំផុត មានមនុស្ស ចំនួន៣នាក់​រងរបួស ​ផ្ទះរបស់​ប្រជាជន និងសំណង់ស៊ីវិលជាច្រើនត្រូវខូចខាត ​ក្នុង​ទឹកប្រាក់ប្រមាណ១០ពាន់លានដុង។ នៅខេត្ត Lang Son ខ្យល់ព្យុះ Jebi បាន​ធ្វើអោយ​ផ្ទះចំនួនជាង ២៤០ខ្នងត្រូវខុចខាត ​និងផ្ទៃដំណាំចំនួន​៦០ហិកតា ​ត្រូវខូច​ខាត​…។ ល។​ ​លោកស្រី Le Thi Thanh Nhan នាយិកាមន្ទីរកសិកម្មនិងអភិវឌ្ឍន៍​ជនបទ ខេត្ត  Lang Son បានអោយដឹងថា÷           “ យើងខ្ញុំបានស្នើរអោយ គណះកម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់ ​ជួយឧបត្ថម្ភ​ប្រជាជនដែលមានផ្ទះត្រូវខូចខាតយ៉ាងឆាប់ៗ។ ទន្ទឹមនឹងនោះ ប្រមូលផ្តុំកម្លាំង​ដើម្បី​ជួយឧបត្ថម្ភបណ្ដាស្ថាប័ន ​សាលារៀនត្រូវលិចទឹក ​ជំនះពុះពារលើផលវិបាកនៃខ្យល់ ព្យុះ ​ស្ថិរភាព​ជីវភាពរស់នៅរបស់​ប្រជាជនយ៉ាងឆាប់ៗ…។ល៕”

More