បណ្តាតំបន់របស់វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ
10/12/2013 08:07
(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ក្រសួងការ បរទេសវៀតណាម ចាប់ពី ថ្ងៃទី ៨ ដល់ទី ១១ ធ្នូ ឆ្នាំ ២០១៣ អនុប្រធានខេត្ត Guangdong ចិន លោក Zhao Yu Fang កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ចាប់ពី ថ្ងៃទី ៨ ដល់ទី ១១ ធ្នូ ឆ្នាំ ២០១៣ អនុប្រធានខេត្ត Guangdong ចិន លោក Zhao Yu Fang កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ (Image: Vietnam+) (VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម ចាប់ពី ថ្ងៃទី ៨ ដល់ទី ១១ ធ្នូ ឆ្នាំ ២០១៣ អនុប្រធានខេត្ត Guangdong ចិន លោក Zhao Yu Fang កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីក្រុងហូជីមិញ អនុរដ្ឋមន្ត្រីកា បរទេសវៀតណាម លោក Ho Xuan Son រួមជាមួយអនុប្រធានខេត្ត Guangdong លោក Zhao Yu Fang បានធ្វើជាសហអាធិបតីសន្និសីទបូកសរុបកិច្ចសហប្រតិ បត្តិការលើកទី ៤ រវាងបណ្ដាក្រសួងផ្នែកនិងតំបន់របស់វៀតណាមនិងខេត្ត Guangdong (ចិន)។ ភាគីទាំង ២ បានវាយតំលៃស្ថានភាពសហប្រតិបត្តិការក្នុង រយៈពេលកន្លងមក ហើយផ្លាស់ប្តូរអំពីផែនការសហប្រតិបត្តិការនាឆ្នាំ ២០១៤។ ភាគីទាំង ២ បានឯកភាពថា៖ រួមជាមួយការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងសហប្រតិ បត្តិការដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន ទំនាក់ទំនងសហប្រតិបត្តិការ លើគ្រប់វិស័យរវាងបណ្ដាតំបន់របស់វៀតណាមនិងខេត្ត Guangdong ទទួលបានការ បោះជំហានយ៉ាងសកម្មលើវិស័យនានាជាពិសេសគឺពាណិជ្ជកម្មវិនិយោគកសិកម្ម ទេសចរណ៍ជាដើម។ ក៏ក្នុងឱកាសនេះដែរសន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនៅ ទីក្រុងហូជីមិញនិងសន្និសីទពន្លឿនទេសចរណ៍នៅទីក្រុង Da Nang ក៏ត្រូវបានរៀបចំ ឡើង ផងដែរ៕
Related
More





