បណ្តាវិទ្យាស្ថានស្រាវជ្រាវរបស់អូស្ត្រាលីពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត
29/05/2014 11:03
(VOVworld)-បណ្តាវិទ្យាស្ថានស្រាវជ្រាវរបស់អូស្ត្រលី កំពុងមានការយកចិត្តទុក ដាក់ដល់បំរ៉ែបំរួលដ៏តាន តឹងនៅសមុទ្រខាងកើត ទាក់ទិនដល់ការដែលចិន ដាក់ស្ថានីយ៍ខួង Haiyang Shiyou-981

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈTTXVN ) (VOVworld)-បណ្តាវិទ្យាស្ថានស្រាវជ្រាវរបស់អូស្ត្រលីកំពុងមានការយកចិត្តទុក ដាក់ដល់បំរ៉ែបំរួលដ៏តានតឹងនៅសមុទ្រខាងកើត ទាក់ទិនដល់ការដែលចិនដាក់ ស្ថានីយ៍ខួង Haiyang Shiyou-981ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និង តំបន់ខ្ពង់ រាបបាតសមុទ្ររបស់វៀតណាម។ នាថ្ងៃទី២៨ឧសភា បណ្ឌិត Hoang Anh Tuan ប្រធានវិទ្យាស្ថានស្រវជ្រាវយុទ្ធសាស្រ្តការទូត នៃសាលាសភាបណ្ឌិត ការទូត វៀតណាម បានមានជំនួបធ្វើការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវអាមេរិក ចំណុះ សកលវិទ្យាល័យ Sydney និងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ អន្តរជាតិ Lowy របស់អូស្ត្រាលីអំពីបញ្ហានេះ។ លោក Hoang Anh Tuan បានអះ អាងថា អំពើរបស់ចិនលើសមុទ្រខាងកើតគឺរំលោភទៅលើសិទ្ធិអធិបតេយ្យភាព និង សិទ្ធិយុត្តាធិការរបស់វៀតណាមក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម រំលោភយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញអ.ស.ប និង អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ក្នុងជំនួបធ្វើការនេះ បណ្តាអ្នកជំនាញការនិងអ្នកប្រាជ្ញអូស្រ្តាលី ក៏បាន ពិភាក្សាអំពីកល្បិចរបស់ចិនក្នុងការបញ្ជូនស្ថានីយ៍ខួង Haiyang Shiyou-981 ដោយខុស ច្បាប់ចូលក្នុងតំបន់សមុទ្រវៀតណាម ទស្សនរបស់អាស៊ានចំ ពោះបញ្ហានេះ គោលនយោបាយតុល្យភាពឡើងវិញរបស់អាមេរិក ក៏ដូចជា បណ្តាជំហាន យុទ្ធសាស្រ្តរបស់វៀតណាមដើម្បីដោះស្រាយបញ្ហាសមុទ្រ ខាងកើតជាដើម។នៅទីនេះ សាស្រ្តាចរ្យ លោក Robert Hill អតីតរដ្ឋមន្រ្តី ការពារជាតិអូស្តា្រលី បានអះអាងថា អូស្ត្រាលីគាំទ្រវៀតណាមក្នុងការ ស្វែងរកដំណោះស្រាយសន្តិភាព ១សម្រាប់បញ្ហានេះ៕
Related





