VOV WorldVOV World
បន្តចលនាសាសនិកកាតូ​ លិកវៀតណាមពង្រីកប្រពៃណីស្នេហាជាតិ
16/02/2012 10:37
(VOVworld) -នាព្រឹកថ្ងៃទី ១៦ កុម្ភះ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅ សន្និសិទ គណះ​កម្មាធិការសាមគ្គី​សាសនិកកាតូលិកវៀតណាមលើកទី 3 អាណត្តិ 2008-2013 សំដៅវាយតំលៃនូវលទ្ធផលក្នុងរយះពេល 3​ឆ្នាំ ( 2009-2011) ​អនុវត្ត​ ​សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតដំណាងសាសនិកកាតូលិកវៀតណាម កសាង និងការពារ​មាតុប្រទេស និងអនុវត្តភារកិច្ចក្នុងរយះពេលខាងមុខនេះ។
បន្តចលនាសាសនិកកាតូ​ លិកវៀតណាមពង្រីកប្រពៃណីស្នេហាជាតិ
ប្រធានរដ្ឋសភា Nguyen Phu Trong ជាមួយសមាជិកគណះកម្មាធិការសាមគ្គីសាសនិកកាតូលិកវៀតណាម (http://vietbao.vn) (VOVworld) -នាព្រឹកថ្ងៃទី ១៦ កុម្ភះ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅ សន្និសិទ គណះ​កម្មាធិការសាមគ្គី​សាសនិកកាតូលិកវៀតណាមលើកទី 3 អាណត្តិ 2008-2013 សំដៅវាយតំលៃនូវលទ្ធផលក្នុងរយះពេល 3​ឆ្នាំ ( 2009-2011) ​អនុវត្ត​ ​សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតដំណាងសាសនិកកាតូលិកវៀតណាម កសាង និងការពារមាតុប្រទេស និងអនុវត្តភារកិច្ចក្នុងរយះពេលខាងមុខនេះ។ របាយការណ៏នៅសន្និសិទបានសរអោយឃើញថា៖ ក្នុងរយះពេល 3 ឆ្នាំកន្លងទៅ ប្រជាសាសនិក​កាតូលិកក្នុងទូទាំងប្រទេស បានរួមវិភាគទានយ៉ាងសកម្ម និងមានប្រសិទ្ធភាព ក្នុងបណ្ដាវិស័យ៖ សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងសកម្មភាពសម្បុរសធម៏។ រីឯ ឆ្នាំ 2009 ជនរួមជាតិកាន់សាសនាកាតូលិកបានរួមវិភាគទានទឹកប្រាក់ជាង 30 លាន លានដុង អោយបណ្ដាសកម្មភាពសម្បុរសធម៏ សង្គម រួមវិភាគទានទឹកប្រាក់ចំនួន រាប់រយ ពាន់លានដុងអោយមូលនិធិ ដើម្បីជនក្រីក្រ និងបណ្ដាកម្មវិធីសុខុមាលភាពសង្គម។​ សន្និសិទបានកំណត់ទឹសដៅក្នុងឆ្នាំ 2012​ និងបណ្ដាឆ្នាំខាងមុខនេះថា៖​ បន្ត​ចលនា​ប្រជាសាសនិកកាតូលិកវៀតណាម ពង្រីកប្រពៃណីស្នេហាជាតិ ដោយបណ្ដាសកម្មភាពជាក់ស្ដែង ក្នុងពលកម្ម ផលិតកម្ម រៀនសូត្រ និងបំពេញការងារដែរ។ ​បុព្វជិត​ Phan Khac Tu នាយករង ​និងជា អគ្គលេខាធិកា​នៃគណះ​កម្មាធិការ​សាមគ្គី​សាសនិកកាតូលិកវៀតណាម បានអោយដឹងថា៖

More