ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VNA) |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បាន សង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរថ្មីសកម្មភាពឃ្លាំមើលមានកត្តាចំនួនពីរ រួមមាន៖ ការផ្លាស់ប្ដូរ ថ្មីបទបញ្ញត្តិច្បាប់ និងផ្លាស់ប្ដូរថ្មីវិធីរៀបចំអនុវត្ត។ លោកប្រធានរដ្ឋសភា បានក្រើន រំលឹកដល់ការត្រួតពិនិត្យ វាយតម្លៃឲ្យបានហ្មត់ចត់នូវបទបញ្ញត្តិច្បាប់ទាក់ទងនឹងសកម្ម ភាពឃ្លាំមើលរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុមប្រឹក្សាជនជាតិ បណ្ដាគណៈកម្មាធិការនៃរដ្ឋសភា គណៈប្រតិភូរដ្ឋសភា និងសមាជិករដ្ឋសភា។ គណៈកម្មាធិការទទួលបន្ទុកគម្រោង "បន្តផ្លាស់ប្ដូរថ្មី លើកកំពស់គុណភាព និង ប្រសិទ្ធភាពនៃសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា" ចាំបាច់ត្រូវសង្ខេបយ៉ាងហ្មត់ចត់នូវ ការអនុវត្តជាក់ស្ដែង; បែងចែកអនុសាសន៍ សំណើ ជាក្រុមៗ រួមមាន៖ ក្រុមដំណោះ ស្រាយអំពីការសុក្រិតច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមបទប្បញ្ញត្តិនៅក្នុងច្បាប់ សេចក្ដីសម្រេចចិត្ត និងក្រុមដំណោះស្រាយក្នុងការរៀបចំអនុវត្តន៍ ប្រតិបត្តិការ និង ដំណើរការសកម្មភាពឃ្លាំមើល៕








