VOV WorldVOV World
បន្តសកម្មភាពនៃការសួរដេញដោលនិងឆ្លើយការសួរដេញដោលនៅរដ្ឋសភា
21/11/2013 11:25
(VOVworld) – ធានាសិទ្ធិជិតដិតព័ត៌មានរបស់ប្រជា ពលរដ្ឋទាំងឡាយ។
បន្តសកម្មភាពនៃការសួរដេញដោលនិងឆ្លើយការសួរដេញដោលនៅរដ្ឋសភា
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Ha Hung Cuong (Image: VOV) (VOVworld) – ធានាសិទ្ធិជិតដិតព័ត៌មានរបស់ប្រជាពលរដ្ឋទាំងឡាយ។ នេះគឺជា សិទ្ធិដែលត្រូវបានកំណត់ច្បាស់លាស់នៅមាត្រាលេខ ៦៩ នៅរដ្ឋធម្មនុញ្ញនាបច្ចុប្បន្ន ហើយបង្ហាញច្បាស់ក្នុងការអនុវត្តសិទ្ធិមនុស្សនៅវៀតណាម។ ដើម្បី អនុវត្តសិទ្ធិនេះ បណ្ដាស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមកំពុងខំប្រឹងប្រែងសុក្រិដពង្រាងច្បាប់ ជិតដិតព័ត៌មាននិងដាក់ជូនរដ្ឋសភានីតិកាលទី ១៣ យ៉ាងឆាប់ៗ។ ចូលរួមសម័យ សួរដេញដោលសមាជិកសមាជិការសភា នាព្រឹកថ្ងៃទី ២១ វិច្ឆិកា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌វៀតណាម លោក Ha Hung Cuong បានអះអាងថា​៖ “នេះគឺជាព្រាងច្បាប់សំខាន់ណាស់ដែលទាក់ទិនដល់សិទ្ធិប្រជាពលរដ្ឋ។ ដោយ ហេតុនេះ នាយករដ្ឋមន្ត្រីបានប្រគល់ឲ្យក្រសួងយុត្តិធម៌ធ្វើវិសោធនកម្ម ហើយ ដាក់ជូនរដ្ឋសភាក្នុងរយៈពេលសមស្រប។ នាខែវិច្ឆិកាឆ្នាំ ២០១១ ពង្រាងច្បាប់ អំពីការជិតដិតព័ត៌មានត្រូវបានដាក់ចូលក្នុងរបៀបវារៈអាណត្តិរដ្ឋសភានីតិកាល ទី ១៣។ ក្រសួងយុត្តធម៌កំពុងរងចាំរដ្ឋសភាអនុម័តលើពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ។បន្ទាប់នោះក្រសួងនឹងរាយការណ៍ជូនរដ្ឋាភិបាលអំពីពង្រាងច្បាប់ នេះ”។ “  ការរៀបចំបណ្តាស្ថាប័នសារព័ត៌មានឡើងវិញត្រូវបានអនុវត្តតាមស្មារតី ធានាបរិមាណផងនិងលើកកំពស់គុណភាពផង។យើងខ្ញុំខិតខំប្រឹងប្រែង គោលដៅ១គឺដល់ឆ្នាំ២០២០ ស្ថាប័នសារព័ត៌មានទាំឡាយត្រូវធានាប្រភព ហិរញ្ញវត្ថុដោយខ្លួនឯង។ផ្នែកផ្សាយសំលេងនិងទូរទស្សន៍នឹងបានអភិឌ្ឍន៍ តាមទសទំនើប។ការសែតះអេឡិចត្រូនិចនឹងជាប្រភេទ សារព័ត៌មានស្នូល។“ ក្នុងផ្នែកឆ្លើយការសួរដេញដោលរបស់ខ្លួន​ ចាងហ្វាង តុលាការប្រជាជនកំពូល​ លោក Truong Hoa Binhបានមានចំឡើយស្តីពីស្ថានភាពកាត់ក្តីខុសនិងសវនការ ជំនុំជំរះរឿងក្តីអំពើពុករលួយ។ល។ស្តីពីដំណោះស្រាយលើកកំពស់គុណភាព របស់ចៅក្រមនិងដោះស្រាយរឿងក្តីមានកត្តាបរទេសលោក Truong Hoa Binh​អោយដឹងថែមទៀតថា៖ “ យើ​ងខ្ញុំបានមានឯកសារណែនាំ ក្នុងការ អនុវត្តកិច្ចព្រមព្រៀងស្តីពីការ ឧបត្ថម្ភយុត្តិធម៌ដែលក្នុងនោះមានការការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការអន្តរជាតិខាងយុត្តិធម៌។យើ​ងខ្ញុំបានកសាងផែនការផ្លាស់ ប្តូរការងរ​ បំប៉នវិជ្ជាជីវះសំរាប់ជួរចៅក្រមជាមួយប្រទេសនានាដែលមាន ខឿនយុត្តិធម៌ជឿនលឿនលើសកលលោក ។ “ នារៀលថ្ងៃទី២១វិច្ឆិកា​  បន្ទាប់ពីការឆ្លើយសួរដេញដោលរបស់លោក Truong Hoa Binh​ ​សមាជិកសមាជិការសភាមានការសួរដេញដោលជាមួយនាយក រដ្ឋមន្រ្តី​វៀតណាមលោក Nguyen Tan Dung៕