បញ្ហា Brexit ៖ ប្រធាន EC បដិសេធលទ្ធភាពបែកបាក់របស់ EU
17/06/2016 08:29
(VOVworld) – ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean Claude Juncker បានអះអាង នាថ្ងៃទី ១៦ មិថុនា ថា៖ សហភាពអឺរ៉ុប (EU) នឹងមិនបែកបាក់ទេ ប្រសិនបើ អង់គ្លេសចាក ចេញពីប្លុកនេះបន្ទាប់ពីការបោះប្រជាមតិ នាថ្ងៃទី ២៣ មិថុនា ខាងមុខ។

បញ្ហា Brexit ៖ ប្រធាន EC បដិសេធលទ្ធភាពបែកបាក់របស់ EU (Image: VNA) (VOVworld) – ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean Claude Juncker បានអះអាង នាថ្ងៃទី ១៦ មិថុនា ថា៖ សហភាពអឺរ៉ុប (EU) នឹងមិនបែកបាក់ទេ ប្រសិនបើ អង់គ្លេសចាក ចេញពីប្លុកនេះបន្ទាប់ពីការបោះប្រជាមតិនាថ្ងៃទី ២៣ មិថុនា ខាងមុខ។ ថ្លែងមតិនៅវេទិការ សេដ្ឋកិច្ចនៅទីក្រុង Saint Peteburg របស់ រុស្ស៊ី លោក Juncker បានទទួលស្គាល់ថា៖ ប្រសិន បើ អង់គ្លេសចាកចេញពី EU ប្រការនេះនឹងបង្កឲ្យមានកាលអស្ថរិភាពសំរាប់ អង់គ្លេសនិង EU ព្រមទាំង ជះឥទ្ធិពលអាក្រកទៅលើពិភពលោកទាំងមូល ហើយគប្បីជៀស រៀងសេណារីយូរ នេះប្រព្រឹត្តទៅ។ ប៉ុន្តែ ប្រធាន EC បានចាត់ទុកថា៖ វត្តមានរបស់ EU នឹងមិន ត្រូវបានគំរាមកំហែងទេ ក្នុងករណី អង់គ្លេសចាកចេញពី EU ឬហៅថា៖ Brexit ដោយសារ EU នឹងបន្តសហប្រតិបត្តិការកាន់តែជិតស្និតថែមទៀតក្នុងប្លុក បន្ទាប់ពី ព្រឹត្តិការណ៍នេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត បណ្ដាយុទ្ធនាការ ចលនាអង់គ្លេសរក្សា និងចាកចេញពី EU ក្នុងការបោះប្រជាមតិនាសប្តាហ៍ ខាងមុខ ត្រូវបានផ្អាកនាថ្ងៃទី ១៦ មិថុនា ក្រោយពីសមាជិកាសភាពរបស់គណៈ បក្សសាធារណៈរដ្ឋប្រឆាំង នៅអង់គ្លេស លោកស្រី Jo Cox រងរបួសជាទម្ងន់ហើយ ត្រូវបានចាក់ដោយកាំបិតនិងបាញ់ប្រហារក្នុងពេលត្រៀម រៀបចំជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅតំបន់ Yorkshire ប៉ែកខាងជើងអង់គ្លេស។ លោកស្រី Jo Cox គឺជាសមាជិកសភាអង់គ្លេសដំបូងដែលឡើងសម្លេងគាំទ្រអង់គ្លេសរក្សា នៅ EU។ សមាជិកសភានេះបានទទួលមរណភាពនាយប់ថ្ងៃទី ១៦ មិថុនា៕
Related





