VOV WorldVOV World
បញ្ហាជនចំណាកស្រុក៖គ្រោះលិចនាវានៅតំបន់សមុទ្រលីប៊ីបណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់
27/05/2016 07:17
(VOVworld) - ជនចំណាកស្រុកពី២០ដល់៣០នាក់ បានស្លាប់ដោយគ្រោះលិចនាវានៅតំបន់សមុទ្រលីប៊ី ខណៈដែលមានជនចំនួន៨៨នាក់ផ្សេងទៀតត្រូវបាន ជួយសង្គ្រោះ។នេះជាករណីលិចនាវាដែលបណ្ដាល ឲ្យការស្លាប់ធ្ងន់ធ្ងរទី២ក្នុងរយៈពេល២ថ្ងៃកន្លងទៅនៅតំបន់សមុទ្រនេះ។
បញ្ហាជនចំណាកស្រុក៖គ្រោះលិចនាវានៅតំបន់សមុទ្រលីប៊ីបណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់
ទិដ្ឋភាពនៃគ្រោះលិចនាវាដឹកជនចំណាកស្រុកនៅតំបន់សមុទ្រលីប៊ី (រូបថត៖EPA/ TTXVN) (VOVworld) - ជនចំណាកស្រុកពី២០ដល់៣០នាក់បានស្លាប់ដោយគ្រោះលិចនាវា នៅតំបន់សមុទ្រលីប៊ី ខណៈដែលមានជនចំនួន៨៨នាក់ផ្សេងទៀតត្រូវបានជួយ សង្គ្រោះ។នេះ ជាករណីលិចនាវាដែលបណ្ដាលឲ្យការស្លាប់ធ្ងន់ធ្ងរទី២ក្នុងរយៈពេល ២ថ្ងៃកន្លងទៅនៅតំបន់សមុទ្រនេះ។អ្នកនាំពាក្យយុទ្ធនាការយោធា Sophia របស់ EU សំដៅបង្ការប្រឆាំងគ្រោះជួញដូរមនុស្សនៅសមុទ្រមេឌីទេរ៉ាណេនាថ្ងៃទី២៦ ឧសភា បានឲ្យដឹងថា យន្តហោះឈ្លបយកការណ៍មួយរបស់ Luxembourg បាន រកឃើញនាវា ត្រូវលិចទឹកនៅតំបន់សមុទ្រមានចម្ងាយ៣៥ម៉ាយពីឆ្នេរសមុទ្រលីប៊ី​ដោយមានជន ចំណាកស្រុកចំនួន១០០នាក់កំពុងអណ្ដែតលើផ្ទៃសមុទ្រឬខំប្រឹងប្រែងកោងជាប់ នាវាកំពុងលិចនោះ។យុទ្ធនាការជួយសង្គ្រោះនាបច្ចុប្បន្ននៅកំពុងប្រព្រឹត្តទៅ៕

More