VOV WorldVOV World
បញ្ហាជនអន្តោប្រវេសន៍៖ក្រិកសំណូមពរ EU ជួយឧបត្ថម្ភបន្ថែម៣៣០លានអឺរ៉ូសំរាប់ឆ្នាំ២០១៦
23/10/2015 10:01
Vovworld-រដ្ឋាភិបាលក្រិកនាថ្ងៃទី២២តុលាបានឲ្យដឹងថា កំពុងរងចាំ​សហភាព​អឺរ៉ុប (EU)
បញ្ហាជនអន្តោប្រវេសន៍៖ក្រិកសំណូមពរ EU ជួយឧបត្ថម្ភបន្ថែម៣៣០លានអឺរ៉ូសំរាប់ឆ្នាំ២០១៦
បញ្ហាជនអន្តោប្រវេសន៍៖ក្រិកសំណូមពរ EU ជួយឧបត្ថម្ភបន្ថែម៣៣០លានអឺរ៉ូសំរាប់ឆ្នាំ២០១៦ (Telegraph)         Vovworld-រដ្ឋាភិបាលក្រិកនាថ្ងៃទី២២តុលាបានឲ្យដឹងថា កំពុងរងចាំ​សហភាព ​អឺរ៉ុប (EU) ជួយឧបត្ថម្ភបន្ថែមយ៉ាងតិចបំផុតចំនួនប្រាក់៣៣០លាន​អឺរ៉ូ​សំរាប់ឆ្នាំ ២០១៦សំដៅទប់ទល់នឹងចរន្តជនអន្តោប្រវេសន៍។ ក្រិកក៏បានស្នើរដៃគូ​ទ្វីបអឺរ៉ុប បង្កើនការជួយឧបត្ថម្ភអំពីធនធានមនុស្សដូចដែលបានសន្យា។ តាមគំរោង​ជន អន្តោប្រវេសន៍ដំបូងនៅក្រិកនឹងទៅកាន់ Luxembourg និងស៊ុយអែតក្នុងប៉ុន្មាន​ថ្ងៃ ខាងមុខ។ នេះជាផ្នែកមួយក្នុងដំណើរការរៀបចំការស្នាក់នៅឡើងវិញដែល EU ដាក់ចេញសំដៅជួយជនអន្តោប្រវេសន៍១៦០ពាន់នាក់ចំណាក់ស្រុកទៅបណ្ដា ប្រទេសខ្សែខាងមុខគឺ​ក្រិកនិងអ៊ីតាលីក្នុងរយៈពេល២ឆ្នាំខាងមុខ។ ក្រសួងគោល នយោបាយ​អន្តោប្រវេសន៍​របស់ក្រិកកំណត់ត្រូវការចំនួនប្រាក់៤៨០លានអឺរ៉ូសំរាប់​ ឆ្នាំ​២០១៦។​ ក្នុងខ្ទង់ប្រាក់នេះ ៣៣០លានអឺរ៉ូមិនទាន់បានមូលនិធិទ្វីបអឺរ៉ុបគ្រោងទុក ខណៈដែលមូលនិធីទាំងនេះចាំបាច់ត្រូវបង្កើនដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់​ សំរាប់ក្រិក៕