VOV WorldVOV World
បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េគ្របដណ្តប់ជំនួបកំពូលរវាងកូរ៉េខាងត្បូងនិងអាមេរិក
17/10/2015 08:40
(VOVworld)-នៅជំនួបកំពូលដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧តុលា រវាងប្រធានា ធិបតីអាមេរិកលោក Barack Obama
បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េគ្របដណ្តប់ជំនួបកំពូលរវាងកូរ៉េខាងត្បូងនិងអាមេរិក
(VOVworld)-នៅជំនួបកំពូលដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧តុលា រវាងប្រធានា ធិបតីអាមេរិកលោក Barack Obama ជាមួយសមភាគីកូរ៉េខាងត្បូងលោកស្រី Park Geun-Hye ដែលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក ភាគី ទាំងពីរ បានផ្តោតទៅលើការចាប់ផ្តើមឡើងវិញដំណើរការចរចារ៦ភាគី ស្តីពី បញ្ហានុយ ក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដែលបានកកស្ទះតាំងពីឆ្នាំ២០០៨មក។ ថ្លែងមតិ នៅសន្និ សីទការសែតរួម លោក Obama បានប្រកាសថា វ៉ាស៊ីនតោន នឹងឈាន ទៅតុចរ ចារភ្លាមមួយរំពេច ខណៈដែលព្យុងយ៉ាងចង់មានជំនួបសន្ទនាត្រឹមត្រូវ ស្តីពីការ លុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។​រីឯខ្លួនវិញ លោកស្រី Park Geun –hye បាន ឲ្យដឹងថា ក្រៅពីប្រធានបទនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ថ្នាក់ដឹកនាំទាំង ពីររូបក៏បាន ពិភាគ្សាលើវិធានការបង្កើនទំនាក់ទំនងសម្ព័ន្ធភាពកូរ៉េខាងត្បូង និងអាមេរិក បញ្ហាតំបន់និងអន្តរជាតិមួយចំនួនទៀត៕