បើកការបោះជំរុំរដូវក្ដៅវៀតណាមឆ្នាំ២០១៥
16/07/2015 10:39
(VOVworld) - នាព្រឹកថ្ងៃទី១៦ កក្កដា ពិធីបើកការបោះ ជំរុំរដូវក្ដៅវៀតណាមឆ្នាំ ២០១៥ក្រោមប្រធានបទ “មោទណភាពវៀតណាម” បានរៀបចំឡើងនៅរដ្ឋ ធានី ហាណូយ។

(VOVworld) - នាព្រឹកថ្ងៃទី១៦ កក្កដា ពិធីបើកការបោះជំរុំរដូវក្ដៅវៀតណាមឆ្នាំ ២០១៥ក្រោមប្រធានបទ “មោទណភាពវៀតណាម” បានរៀបចំឡើងនៅរដ្ឋធានី ហាណូយ។ការបោះជំរុំរដូវក្ដៅឆ្នាំនេះទាក់ទាញការចូលរួមរបស់យុវជនជំទង់វៀត ណាមនៅឯបរទេសចំនួន១៦០នាក់ដែលមកពីប្រទេសនិងតំបន់ដែនដីចំនួន២១។ ថ្លែងមតិនៅទីនេះ លោក Vu Hong Nam អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាប្រធានគណៈកម្មាធិការរដ្ឋអំពីជនវៀតណាមនៅឯបរទេសបានឲ្យដឹងថា៖ ទិដ្ឋភាពនៃពិធីបើកការបោះជំរុំរដូវក្ដៅលៃទុកឲ្យយុវជនជំទង់វៀតណាមនៅឯបរទេសឆ្នាំ២០១៥ “ក្នុងដំណើរពីភាគខាងជើងទៅភាគខាងត្បូង ប្អូនៗនឹងបានឃើញការផ្លាស់ប្ដូរដ៏ធំ ធេងរបស់ប្រទេសជាតិលើគ្រប់វិស័យក៏ដូចជាមនោសញ្ចេតនាដ៏ស៊ីជំរៅដែលប្រ ជាជននៅក្នុងប្រទេសលៃទុកសំរាប់ជនវៀតណាមនៅឯបរទេស។យើងខ្ញុំសង្ឃឹម ថា រាល់ការយល់ដឹង និងអនុស្សាវរីយ៍ក្រោយពីពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងលើកទឹកចិត្តប្អូនៗទាំងអស់ឲ្យកាន់តែជិតស្និទ្ធជាមួយស្រុកកំណើតពី១ថ្ងៃទៅ ១ថ្ងៃថែមទៀត”។ ការបោះជំរុំរដូវក្ដៅឆ្នាំនេះបានប្រព្រឹត្តទៅក្នុងរយៈពេល១៨ថ្ងៃ ហើយឆ្លងតាមខេត ក្រុងចំនួន១២លើទូទាំងប្រទេសដោយមានសកម្មភាពជាច្រើនសំដៅរំលឹកគុណ បំណាច់របស់ជីដូនជីតានិងគោរពវិញ្ញក្ខ័ន្ទបណ្ដាយុទ្ធជនដែលបានពលីជីវិតដើម្បី បុព្វហេតុតស៊ូការពារប្រទេសជាតិ។ ដើម្បីបង្កើនព័ត៌មានស្ដីពីការបោះជំរុំឆ្នាំនេះ គណៈកម្មាធិការរដ្ឋអំពីជនវៀតណាម នៅឯបរទេសបានកសាងគេហទំព័រណ៍ ដោយឡែកនៅអាស័យដ្ឋាន៖ www.traihevietnam.vn ឬ www.vietnamsummercamp.vn៕
Related





