VOV WorldVOV World
បើកមហោស្រពកីឡា Phu Dong ទូទាំងប្រទេស លើកទី៩ ឆ្នាំ ២០១៦
02/08/2016 10:20
(VOV)_នាយប់ថ្ងៃទី១ សីហា នៅទីក្រុង Vinh ខេត្ត Nghe An ( ភូមិភាគ​កណ្ដាល​វៀតណាម) ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam រួមជាមួយថ្នាក់​ដឹកនាំក្រសួងអប់រំ បណ្ដុះបណ្ដាល ថ្នាក់ដឹកនាំខេត្ត Nghe An
បើកមហោស្រពកីឡា Phu Dong ទូទាំងប្រទេស លើកទី៩ ឆ្នាំ ២០១៦
បើកមហោស្រពកីឡា Phu Dong ទូទាំងប្រទេស លើកទី៩ ឆ្នាំ ២០១៦           (VOV)_នាយប់ថ្ងៃទី១ សីហា នៅទីក្រុង Vinh ខេត្ត Nghe An ( ភូមិភាគ​កណ្ដាល​វៀតណាម) ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam រួមជាមួយថ្នាក់​ដឹកនាំក្រសួងអប់រំ  បណ្ដុះបណ្ដាល ថ្នាក់ដឹកនាំខេត្ត Nghe An និងកីឡាករ​ជា​ច្រើន​កុះករ បានចូលរួមពិធី បើកមហោស្រពកីឡា Phu Dong លើកទី៩ឆ្នាំ​ ២០១៦។ ​ថ្លែងមតិ​នៅទីនេះ ឧបនាយក រដ្ឋមន្ត្រី លោក Vu  Duc Dam បាន​សង្កត់ធ្ងន់ថា៖ នេះគឺជាសកម្មភាពពោពេញទៅ ដោយលក្ខណះប្រពៃណី រួម​ចំណែកលើកកំពស់ការអប់រំអំពី​កាយសម្បទា ឆ្ពោះទៅការ លើកកំពស់គុណភាពអប់រំលើគ្រប់វិស័យ។ មហោស្រពកីឡា Phu Dong លើកនេះមាន ការចូលរួមពី​កីឡាករ​ជិត៤ពាន់នាក់ មកពីខេត្តនិងទីក្រុង៦៣ក្នុងទូទាំងប្រទេស។​  មហោស្រពប្រព្រឹត្តទៅពីថ្ងៃទី១ដល់ថ្ងៃទី១០សីហាឆ្នាំ២០១៦៕ ​