នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម លោកស្រី Jennifer Wicks កាលពីរសៀលថ្ងៃទី ២៥ ខែសីហា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri លោក Le Hong Vinh បានសង្កត់ធ្ងន់ថា ខេត្ត Quang Tri កំពុងផ្តោតលើការកសាងបរិយាកាសវិនិយោគដ៏បើកចំហ មានតម្លាភាព ដោយបង្កើតលក្ខខណ្ឌអំណោយផលដើម្បីទាក់ទាញធនធាននានា រួមទាំងសហគ្រាស អង្គការ និងដៃគូមកពីសហរដ្ឋអាមេរិក។ លោកក៏បានបញ្ជាក់ផងដែរថា ខេត្ត Quang Tri កំពុងអនុវត្តន៍កម្មវិធីសកម្មភាពសម្រាប់ជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម ដំណាក់កាល ២០២៦ – ២០៣៥។ ខេត្តមានបំណងចង់ទទួលបានការយកចិត្តទុកដាក់ ការរួមដំណើរ និងការជួយគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងដៃគូនានានៃសហរដ្ឋអាមេរិកក្នុងការពិនិត្យ និងបោសសម្អាតគ្រាប់បែកមីន ការអប់រំអំពីការបង្ការគ្រោះថ្នាក់ដោយគ្រាប់បែកមីន ការជួយឧបត្ថម្ភជនរងគ្រោះដោយសង្គ្រាម និងការលើកកំពស់សមត្ថភាពសម្រាប់ភ្នាក់ងារជំនាញផងដែរ។
លើសពីនេះ ខេត្ត Quang Tri ក៏មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារ អង្គការ សហគ្រាស និងដៃគូរបស់សហរដ្ឋអាមេរិក ក្នុងវិស័យដែលមានសក្តានុពលជាច្រើនដូចជា ការផ្លាស់ប្តូរឌីជីថល ថាមពលស្អាត ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងកសិកម្មបច្ចេកវិទ្យាខ្ពស់។ ល។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម លោកស្រី Jennifer Wicks បានអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តគាំទ្រដល់មូលដ្ឋាននានារបស់វៀតណាម រួមទាំងខេត្ត Quang Tri ក្នុងការងារជំនះពុះពារលើផលវិបាកនៃសង្គ្រាម ជាពិសេសក្នុងការបោសសម្អាតគ្រាប់បែកមីន៕





