សម្រាប់យុវជនដែលរស់នៅនិងសិក្សានៅក្រៅប្រទេស ដំណើរនេះគឺជាឱកាសមួយដើម្បីស្វែងយល់ប្រវត្តិសាស្ត្រ និងប្រពៃណីនៃមាតុភូមិតាមរយៈរឿងរ៉ាវ និងសកម្មភាពជាក់ស្តែង។ ប្អូន ដាំង ទូក្វិញ ប្រធានសមាគមយុវជននិងនិស្សិតវៀតណាមនៅប្រទេសជប៉ុន (VYSA) បានឱ្យដឹងថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនកងទ័ព ដែលទោះបីជាមានអាកាសធាតុក្តៅក៏ដោយ នៅតែខិតខំស្វែងរកអដ្ឋិធាតុយុទ្ធជនពលីជានិច្ច។ រូបខ្ញុំជានិស្សិតដែលសិក្សានៅបរទេស ដូចជាមិត្តដទៃទៀតដែលកំពុងសិក្សា រស់នៅនិងតាំងទីលំនៅនៅបរទេស យើងខ្ញុំតែងតែមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះមាតុភូមិ និងមានការដឹងគុណចំពោះបុព្វបុរសរបស់យើង។
លើសពីនេះ យុវជនវៀតណាមនៅបរទេសក៏បានជួបប្រាសករ័យជាមួយសមាជិកនៃក្លឹបប្រព័ន្ធផ្សព្វផ្សាយអំពីការតស៊ូរបស់ទីក្រុងហូជីមិញ ដោយស្តាប់រឿងរ៉ាវអំពីសម័យសង្គ្រាម ការលះបង់ និងស្មារតីជំនះលើការលំបាករបស់ជំនាន់មុនៗ៕





