បើកសម្ភោធជើងហោះហើត្រង់ពីរាជធានីភ្នំពេញទៅរដ្ឋធានីហាណូយ។
07/01/2013 08:27
VOV-នាថ្ងៃទី៦មករានៅរាជធានីភ្នំពេញក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា (Cambodia Angkor Air-CA Air) បានបើកសម្ភោធជើងហោះហើរត្រង់ភ្នំពេញ- ហាណូយ។

បើកសម្ភោធជើងហោះហើត្រង់ពីរាជធានីភ្នំពេញទៅរដ្ឋធានីហាណូយ។ VOV-នាថ្ងៃទី៦មករានៅរាជធានីភ្នំពេញក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា (Cambodia Angkor Air-CA Air) បានបើកសម្ភោធជើងហោះហើរត្រង់ ភ្នំពេញ-ហាណូយ។ យន្តហោះ Airbus A321 ត្រូវបានប្រើប្រាស់ឲ្យជើងហោះ ហើរនេះ។ នេះជាជើងហោះហើរត្រង់តែមួយគត់រវាងរដ្ឋធានីទាំងពីររួមចំណែក បំពេញតម្រូវការធ្វើដំណើរទៅវិញទៅមករបស់ប្រជាជននិងអភិវឌ្ឍន៍ការជួប ប្រាស្រ័យសេដ្ឋកិច្ច-នយោបាយ-សង្គមរវាងប្រទេសទាំងពីរ។ រួមជាមួយការ បើកជើងហោះហើរថ្មី CA Air នឹងបន្តបង្កើនបរិមាណជើងហោះហើរពីភ្នំពេញ ទៅទីក្រុងហូជីមិញ សៀមរាបនិងត្រឡប់មកវិញ។ CA Air ជាសាជីវកម្មក្នុង នោះរាជរដ្ឋាភិបាលកម្ពុជាកាន់កាប់៥១%ភាគហ៊ុននិងក្រុមហ៊ុនអាកាសចរណ៍ ជាតិវៀតណាម (Vietnam Airlines) កាន់កាប់៤៩%ភាគហ៊ុន បានធ្វើសកម្មភាព ជាផ្លូវការចាប់ពីខែកក្កដាឆ្នាំ២០០៩៕
Related





