បើកសម្ពោធន៍ទីសក្ការបូជាអតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Le Duan
19/01/2014 08:33
បើកសម្ពោធន៍ទីសក្ការបូជាអតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Le Duan

បើកសម្ពោធន៍ទីសក្ការបូជាអតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Le Duan(http://baobacgiang.com.vn/) (VOV)_នាថ្ងៃទី ១៨ មកពិធីបើកសម្ពោធន៍ទីសក្ការបូជាអតីតអគ្គលេខាបក្ស កុម្មុយ នីស្តវៀតណាមលោក Le Duan ត្រូវបាន រៀបចំឡើងនៅស្រុក Cam Xuyen ខេត្ត Ha Tinh ( ភាគកណ្ដាលវៀតណាម) ដ៏មហោលារឹក។ អញ្ជើញចូលរួមពិធី នេះមានប្រធានរដ្ឋវៀតណាម លោក Truong Tan Sang។ ក៏ក្នុងឱកាសនេះដែរ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នូល របស់ខេត្ត Ha Tinh លោកប្រធានរដ្ឋ Truong Tan Sang បានសម្ដែងនូវក្តីសប្បាយរីក រាយចំពោះមុខការអភិវឌ្ឍន៍លើច្រើនវិស័យរបស់ខេត្តក្នុងឆ្នាំ ២០១៣កន្លងទៅ។ ទោះបីជាមានការលំបាកជាច្រើនក្ដី ប៉ុន្តែ Ha Tinh នៅរក្សារបានកំណើនខ្ពស់ និង គំរោងការណ៍ស្នូលនានាត្រូវបានសម្រេចតាមការកំណត់។ ប្រធានរដ្ឋជឿជាក់ថា៖ដោយប្រពៃណីបដិវត្តន៍ រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Tinh នឹងខំប្រឹងប្រែងឈាន ទៅមុខ ទទួលបានលទ្ធផលល្អ ពីមួយថ្ងៃទៅមួយថ្ងៃ ជំរុញខ្លាំងកិច្ចការកាត់បន្ថយ ភាពក្រីក្រ កសាងខេត្ត Ha Tinh កាន់តែសប្បូររុងរឿង អរិយធម៌៕
Related





