VOV WorldVOV World
ប្រារព្ធពិព័រណ៍ “អាស៊ាន-វប្បធម៌ចម្រុះពណ៌”
03/08/2016 10:12
(VOVworld) - នាព្រឹកថ្ងៃទី៣ សីហា នៅរដ្ឋធានី ហាណូយ ប្រទេសវៀតណាមបានប្រព្រឹត្តទៅពិធីបើក ពិព័រណ៍ក្រោមប្រធានបទ “អាស៊ាន-វប្បធម៌ចម្រុះពណ៌” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ទិវាបង្កើត សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន (ថ្ងៃទី៨ សីហា)និងលើកទី១ទិវាបង្កើតក្រុមនារីសហគមន៍អាស៊ាន។
ប្រារព្ធពិព័រណ៍ “អាស៊ាន-វប្បធម៌ចម្រុះពណ៌”
បណ្ដាតំណាងជានារីនៃប្រទេសអាស៊ានទាំង១០ទស្សនាពិព័រណ៍ (VOVworld) - នាព្រឹកថ្ងៃទី៣ សីហា នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានប្រព្រឹត្តទៅពិធីបើកពិព័រណ៍ក្រោមប្រធានបទ “អាស៊ាន-វប្បធម៌ចម្រុះពណ៌” ក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ទិវាបង្កើតសមាគមន៍បណ្ដាប្រជាជាតិអាស៊ី អាគ្នេយ៍ - អាស៊ាន (ថ្ងៃទី៨ សីហា)និងលើកទី១ទិវាបង្កើតក្រុមនារីសហគមន៍ អាស៊ាន។កម្មវិធីនេះគឺសំដៅបង្កើនចំណងមិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមក រវាងនាទីក្នុងប្លុកអាស៊ាន ជំរុញតួនាទីរបស់អង្គការនារីនៅប្រទេស និមួយៗក៏ដូចជា សហគមន៍រួមអាស៊ានផងដែរ។លោកស្រី Bui Thi Hoa អនុ ប្រធានសមាគមនារីវៀត ណាមបានឲ្យដឹងថា៖ “យើងខ្ញុំរៀបចំសកម្មភាពដើម្បីតភ្ជាប់ជាមួយអង្គការនារីនៅប្រទេសដទៃ សំដៅពង្រីកនូវតួនាទីរបស់នារីវៀតណាមនៅប្រទេសនោះ ព្រមទាំងឧទ្ទេសនាម អំពីសកម្មភាពរបស់សមាគមន៍នារីវៀតណាមជាមួយប្រទេសដទៃផងដែរ។តាម នោះ មានបន្ថែមមិត្តភក្តិ និងបទពិសោធន៍ដើម្បីអភិវឌ្ឍន៍ ជំរុញសកម្មភាពរបស់ នារីវៀតណាម”។ នៅពិព័រណ៍លើកនេះ ប្រទេសអាស៊ានទាំង១០តាំងបង្ហាញផលិតផលសិប្ប កម្ម វិចិត្រសិល្បៈប្រពៃណីក្នុងនោះមានផលិតផលជាច្រើនត្រូវបានធ្វើដោយដៃ របស់នារី ក្នុងប្លុកអាស៊ាន។ពិព័ណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៧ សីហា៕