VOV WorldVOV World
ប្រារព្វសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី៤
01/09/2015 08:47
(VOVworld) - សន្និសីទប្រធានរដ្ឋសភាពិភពលោក លើកទី៤បានប្រារព្វនាព្រឹក ថ្ងៃទី៣១ សីហា តាម ម៉ោងញ៉ូវយ៉ក នៅទីស្ដីការអ.ស.ប ដោយមានការ ចូលរួមរបស់គណៈប្រតិភូសភាជាន់ខ្ពស់ចំនួន១៤០ មកពីប្រទេសនានាលើពិភពលោក។
ប្រារព្វសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី៤
(VOVworld) - សន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី៤បានប្រារព្វនាព្រឹកថ្ងៃ ទី៣១ សីហា តាមម៉ោងញ៉ូវយ៉ក នៅទីស្ដីការអ.ស.ប ដោយមានការចូលរួមរបស់ គណៈប្រតិភូសភាជាន់ខ្ពស់ចំនួន១៤០មកពីប្រទេសនានាលើពិភពលោក។គណៈ ប្រតិភូវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោក Nguyen Sinh Hung អញ្ជើញ ចូលរួមសន្និសីទនេះ។ ថ្លែងមតិប្រារព្វសន្និសីទ ប្រធានសម្ព័ន្ធភាពអន្តរសភាពិភពលោក (IPU) លោក Saber Chowdhury បានសង្កត់ធ្ងន់ថា ការរៀបចំសន្និសីទកំពូលប្រធានរដ្ឋសភា លើកនេះ បង្ហាញពីការខំប្រឹងប្រែងចូលរួមយ៉ាងសកម្មនិងស៊ីជំរៅរបស់រដ្ឋសភា នៃប្រទេសនានាលើពិភពលោកក្នុងការកសាងរបៀបវារៈក្រោយឆ្នាំ២០១៥របស់ អ.ស.ប។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ថ្លែងបទសន្ទរកថានៅសន្និសីទ បន្ទាប់ពីពិធីប្រារព្វ សន្និសីទបានដំណើរការសម័យប្រជុំពេញអង្គរទី១ ដោយ ប្រមូលផ្ដុំពិភាគ្សាអំពីប្រធានបទនោះគឺ ប្រជាធិបតេយ្យដើម្បីសន្តិភាពនិងការ អភិវឌ្ឍន៍ដោយនិរន្តរភាព៖កសាងសកលលោកតាមបំណងប្រាថ្នារបស់ប្រជា ជន។ បន្ទាប់មក នៅក្នុងសម័យប្រជុំពេញអង្គរទី២ សន្និសីទបានស្ដាប់របាយការណ៍ស្ដី ពីការចូលរួមរបស់រដ្ឋសភាក្នុងការបង្កើតនិងអនុវត្តគោលដៅអភិវឌ្ឍន៍ដោយ និរន្តរភាព និងស្ដាប់បទសន្ទរកថារបស់លោកស្រី Helen Clark នាយិការកម្មវិធី អភិវឌ្ឍន៍របស់អ.ស.ប (UNDP) ទៀតផង។នៅសម័យប្រជុំពេញអង្គរនេះ ប្រធាន រដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានថ្លែងបទសន្ទរកថាសំខាន់៕