VOV WorldVOV World
ប្រារព្វវេទិការសេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះ២០១៥
27/08/2015 10:31
(VOVworld) - ក្រោមប្រធានបទ “សេដ្ឋកិច្ចវៀតណាម- សមាហរណកម្មនិងអភិ វឌ្ឍន៍ដោយនិរន្តរភាព” វេទិ ការសេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះឆ្នាំ២០១៥” បានប្រារព្វ នាព្រឹកថ្ងៃទី២៧ សីហា នៅខេត្ត Thanh Hoa ភាគ កណ្ដាលវៀតណាម។
ប្រារព្វវេទិការសេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះ២០១៥
ទិដ្ឋភាពនៃវេទិការសេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះ២០១៥ (រុបថត៖baodautu.vn) (VOVworld) - ក្រោមប្រធានបទ “សេដ្ឋកិច្ចវៀតណាម-សមាហរណកម្មនិងអភិវឌ្ឍន៍ ដោយនិរន្តរភាព” វេទិការសេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះឆ្នាំ២០១៥” បានប្រារព្វ នាព្រឹក ថ្ងៃទី២៧ សីហា នៅខេត្ត Thanh Hoa ភាគកណ្ដាលវៀតណាម។ នាពេលកន្លងទៅវៀតណាមបានចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជ កម្មសំខាន់ជាច្រើន។នាពេលខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទៀត ជាមួយដៃគូជួរមុខលើពិភពលោកដូចជា អាមេរិក សហភាពអឺរ៉ុប នឹងត្រូវបានចុះ ហត្ថលេខា បង្កលក្ខណៈសំរាប់អង្គភាពអាជីវកម្មវៀតណាមធ្វើសមាហរណកម្ម យ៉ាងងាយស្រួលជាង។លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សា ហកម្មវៀតណាមបានឲ្យដឹងថា៖ “ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សមាហរណកម្មបានក្លាយទៅជាកម្លាំងចលករមួយដើម្បី ជំរុញការកែទម្រង់របបនៅក្នុងប្រទេស។គ្មានពេលណាដែលយើងមានផ្លាស់ប្ដូរថ្មី អំពីរបបយ៉ាងខ្លាំងក្លាដូច្នេះ។ម្យ៉ាងទៀតគឺបរិយាកាសអាជីវកម្មក៏ត្រូវបានកែលំអរ ក្រោមការជះឥទ្ធិពលនៃសមាហរណកម្ម”៕