ប្រទេសចិនប្រកាសកម្រិតកំណើនសេដ្ឋកិច្ចក្នុង ត្រីមាសទី ១ ឆ្នាំ ២០១៩
17/04/2019 10:17
(VOVWORLD) -វិស័យឧស្សាហកម្ម កសិកម្ម និងការលក់រាយរបស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ ក៏សុទ្ធតែទទួលបានកំណើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។

កម្មករនៅរោងចក្រមួយខេត្ត Shandong ប្រទេសចិន (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) នាថ្ងៃទី ១៧ខែមេសា អគ្គនយកដ្ឋានស្ថិតិចិន (NBS) បានប្រកាសថា សេដ្ឋកិច្ចនៃប្រទេសខ្លួនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ទទួលបានកំណើន ៦,៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ ជាក់ស្តែង តាម NBS ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ ទទួលបានជាង ២១ ៣០០ ពាន់លានយ័ន (ស្មើនឹង ៣១៨០ ពាន់លានដុល្លារអាមេរិក) ហើយ កំណើននៃប្រទេសខ្លួននៅតែរក្សាបានល្បឿនដដែល ដូចត្រីមាសទី ៤ ឆ្នាំ២០១៨។ សេដ្ឋកិច្ចសេវាកម្មទទួលបានកំណើនខ្ពស់បំផុតរហូតដល់ ៧% ។ ក្នុងពេលនោះ ការដោះដូរទំនិញនៅតែជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចរបស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩។ វិស័យឧស្សាហកម្ម កសិកម្ម និងការលក់រាយរបស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ ក៏សុទ្ធតែទទួលបានកំណើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ តម្លៃប្រាក់នាំចេញ នាំចូលក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ ទទួលបាន ៧ ពាន់ពាន់លានយ័ន កើន ៣,៧% បើប្រៀធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ៕
Related
More





