ប្រទេសជាច្រើនប្រឆាំងជំទាស់ការធ្វើអន្តរាគមន៍របស់អាមេរិកនៅស៊ីរី
06/09/2013 12:06
(VOVworld) – ប្រទេសជាច្រើនប្រឆាំងជំទាស់ការធ្វើអន្តរាគមន៍របស់អាមេរិកនៅស៊ីរី

(VOVworld) – នាថ្ងៃទី ៦ កញ្ញា ក្នុងសំបុត្រផ្ញើមកប្រធានសភាអឺរ៉ុប (EP) លោក Martin Schulz ប្រធានរដ្ឋសភាស៊ីរី លោក Mohammad Jihad Al-Laham បានដាស់ តឿន EP ប្រើប្រាស់សិទ្ធិរបស់ខ្លួនទប់ស្គាត់រាល់សកម្មភាព “អស់ការទទួលខុស ត្រូវ” តម្រង់ទៅ លើប្រទេសនេះ។ លោក Al-Laham បានអញ្ជើញ EP ទៅទស្សន កិច្ចនៅស៊ីរី ឬ ចាត់តំណាងដើម្បីត្រួតពិនិត្យលទ្ធផលនៃការធ្វើស៊ើបអង្គេតរបស់ អ.ស.ប. អំពី ការប្រើប្រាស់អាវុធគីមីនៅស៊ីរី សំដៅធ្វើច្បាស់លាស់រឿងហេតុនេះ ។ នាថ្ងៃដ៏ ដែល មេដឹកនាំស្មារតីសម្តេចព្រះសងរាជអ៊ីរ៉ង់ Ali Khamenei បានព្រមាន ថា៖ អាមេរិកកំពុងប្រព្រឹត្តអំពើខុសឆ្គុងចំពោះបញ្ហានៅស៊ីរី ហើយប្រទេសនេះនឹង ទទួលខុសត្រូវប្រសើបើមានសកម្មភាពយោធាណាមួយ។ ក្នុងព្រឹត្តិការណ៍ទាក់ទិ នមួយទៀត ប្រធានាធិបតីជាបណ្តោះអាសន្នអេហ្ស៊ីប លោក Adly Mansour បាន ប្រកាស ថា៖ ប្រទេសអាហ្វ្រិកខាងជើងនេះប្រឆាំងជំទាស់សេចក្តីសម្រេចដោយ ឯតោភាគីអំពីការវាយប្រហារទៅលើស៊ីរី។ មុននោះ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប ក៏បានអះអាងថា៖ ប្រទេសនេះនឹងមិនចូលរួមការវាយប្រហារណាមួយប្រឆាំង ស៊ីរីទេ៕
Related
More





