សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីតំបន់អំពីការធ្វើចំណាកស្រុកនិងសន្តិសុខកាលពីថ្ងៃទី២០ មេសា នៅទីក្រុងប៉ាណាម៉ា។ (រូបថត៖AFP/VNA) |
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានបញ្ជាក់ថា កិច្ចប្រជុំបានត្រួសត្រាយផ្លូវសម្រាប់ការតាក់តែងគោល នយោបាយ ក៏ដូចជាសកម្មភាពជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាចំណាកស្រុក និង មូលហេតុនៃបាតុភូតនេះ។ លោក Blinken ក៏បានអំពាវនាវឲ្យប្រទេសនានាធ្វើការ ជាមួយគ្នា រួមទាំងវិស័យធនាគារផងដែរ ដើម្បី "នាំមកនូវឱកាសកាន់តែច្រើនដល់ ប្រជាជន"៕








