ប្រធានរដ្ឋ Truong Tan Sang មានជំនួបប្រា ស្រ័យជាមួយនិស្សិតនៅទីក្រុង Da Nang
09/01/2013 10:27
(VOV)_នាព្រឹកថ្ងៃទី ៩ មករា ក្នុងឱកាសរំលឹកទិវាប្រពៃ ណីសិស្សានុសិស្ស និស្សិតវៀតណាម នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានពិធីសំណេះសំណាល ជាមួយនិស្សិតនៃមហាវិទ្យាល័យ Duy Tan និងបណ្ដាកម្មាភិបាល ដែលបានចូលរួម ចលនាសិស្សានុសិស្ស និស្សិតទីក្រុង នៅភាគខាងត្បូងវៀតណាម ក្នុងដំណាក់កាល ១៩៥៤- ១៩៧៥

(VOV)_នាព្រឹកថ្ងៃទី ៩ មករា ក្នុងឱកាសរំលឹកទិវាប្រពៃណីសិស្សានុសិស្ស និស្សិតវៀតណាម នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានពិធីសំណេះសំណាលជាមួយនិស្សិតនៃមហាវិទ្យាល័យ Duy Tan និងបណ្ដាកម្មាភិបាល ដែលបានចូលរួម ចលនាសិស្សា នុសិស្ស និស្សិតទីក្រុង នៅភាគខាងត្បូងវៀតណាម ក្នុងដំណាក់កាល ១៩៥៤- ១៩៧៥។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា÷ ក្នុងសភាពការណ៍នា បច្ចុប្បន្ន ការអប់រំ អំពីស្មារតី ស្នេហារជាតិសំរាប់ជំនាន់វ័យក្មេង ជាផារកិច្ចសំខាន់ របស់ជំនាន់មុនៗ÷ “ ថ្ងៃទី ៩ មករា ជាទិវាប្រពៃណីរបស់សិស្សានុសិស្ស និស្សិតវៀតណាម។ នេះជាថ្ងៃដែលសិស្សានុសិស្ស និស្សិតជាច្រើននាក់ បានបូជាសាច់ស្រស់ ឈាម ស្រស់របស់ខ្លួន ដើម្បីរួមកម្លាំងកាយចិត្ត ដណ្ដើមយកឯករាជ្យ សេរីភាព ជូនមាតុ ប្រទេស។ បក្ស រដ្ឋ និងប្រជាជនវៀតណាម ជានិច្ចកាលកត់សម្គាល់រាល់ការរួម វិភាគទានដ៏ធំធេងនោះ របស់បណ្ដាជំនាន់កម្មាភិបាល យុទ្ធជន ក្នុងចលនាសិស្សានុសិស្ស និស្សិតនៅភាគខាងត្បូងវៀតណាម។ ខ្ញុំមានគោលបំណងថា÷ បណ្ដា សមមិត្ត កម្មាភិបាលស្នូល ដែលដំណាងអោយបណ្ដាចលនាសិស្សានុសិស្ស និស្សិត ដំនាក់កាល ១៩៥៤- ១៩៧៥ មានវត្តមាននៅទីនេះ បន្តរក្សារទំនុក ទុកចិត្ត មានការរួមវិភាគទានជាក់ស្ដែង ក្នុងការកសាង បំប៉ន់ អោយកូន ចៅ នា សព្វថ្ងៃ និងក្នុងអនាគតទៀតផង៕ ” ប្រធានរដ្ឋ Truong Tan Sang មានជំនួបប្រាស្រ័យជាមួយនិស្សិតនៅទីក្រុង Da Nang(internet)
Related
More





