ប្រធានាធិបតី Yemen ស្នើរឲ្យរៀបចំការចរចារនៅ Saudi Arabia
04/03/2015 08:16
(VOVworld) – នាថ្ងៃទី ៣ មិនា ប្រធានាធិបតី Yemen លោក Abedrabbo Mansour Hadi បានអំពាវនាវដំណើរការចរចារ សម្រុះសម្រួលដែល អ.ស.ប. ធ្វើជាអ្នកកណ្ដាលនៅអារ៉ាប់ ប៊ីសារអ៊ូឌីត បើសិនជា បណ្ដាភាគីនយោបាយនៅ Yemen មិនទទួលបានកិច្ចព្រមព្រៀងស្តីពីទីកន្លែងជួបចរចារនៅ ក្នុងប្រទេស។

ប្រធានាធិបតី Yemen ស្នើរឲ្យរៀបចំការចរចារនៅ Saudi Arabia (Image: VNA) (VOVworld) – នាថ្ងៃទី ៣ មិនា ប្រធានាធិបតី Yemen លោក Abedrabbo Mansour Hadi បានអំពាវនាវដំណើរការចរចារសម្រុះសម្រួលដែល អ.ស.ប. ធ្វើជាអ្នកកណ្ដាល នៅអារ៉ាប់ប៊ីសារអ៊ូឌីត បើសិនជា បណ្ដាភាគីនយោបាយនៅ Yemen មិនទទួលបាន កិច្ចព្រមព្រៀងស្តីពីទីកន្លែងជួបចរចារនៅក្នុងប្រទេស។ មុននោះ ប្រធានាធិបតី Hadi បានស្នើរឲ្យចាប់ផ្តើមការចរចារឡើងវិញនៅទីក្រុង Aden ឬ ទីក្រុង Taez ដែលជា ទីកន្លែងស្ថិតក្រៅការត្រួតពិនិត្យរបស់កំលាំងពួកឧទ្ទាមឥស្លាម Houthi។ ប៉ុន្តែ លោក បានអំពាវនាវឲ្យផ្លាស់ប្តូរទីកន្លែងជួបចរចារទៅអារ៉ាប់ប៊ីសារអ៊ូរឌីតដោយសារភាគីប្រឆាំង មួយចំនួនមិនយល់ព្រមទីកន្លែងចំនួន ២ ពោលខាងលើ។ ក្នុងពេលនោះ កំលាំងពួក ឧទ្ទាមឥស្លាម Houthi បានប្រឆាំងជំទាស់ការផ្លាស់ប្តូរទីកន្លែងជួបចរចារ។ គណៈបក្ស មហាសន្និបាតប្រជាជនទូទាំងប្រទេស (GPC) នៃអតីតប្រធានាធិបតី Ali Abdullah Saleh ដែលជាអ្នកត្រូវបានចោទប្រកាន់ជួយឧបត្ថម្ភកំលាំងពួកឧទ្ទាមនោះ បានព្រមាន ថា៖ លោកនឹងធ្វើពហិការរាល់ការចរចារដែលត្រូវបានរៀបចំឡើងនៅឯបទេស៕
Related





