ថ្លែងនៅការិយាល័យរាងពងក្រពើ លោកប្រធានាធិបតី ត្រាំ បាននិយាយថា ភាគីទាំងពីរមានទំនាក់ទំនងផ្ទាល់ខ្លួនដ៏វិជ្ជមាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងទូលំទូលាយ។ លោកប្រធានាធិបតីអាមេរិក ក៏ចាត់ទុកផងដែរថា ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង គឺជា «មនុស្សអស្ចារ្យម្នាក់» ហើយភាគីទាំងពីរ «ចុះសម្រុងគ្នាយ៉ាងល្អ»។
ប្រធានបទសំខាន់ៗមួយដែលរំពឹងថា នឹងត្រូវបានលើកយកមកពិភាក្សាគឺបញ្ហាអ៊ីរ៉ង់ និងស្ថានភាពនៅច្រកសមុទ្រហ័រមូស។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថា បច្ចុប្បន្នប្រទេសចិនទទួលប្រេងប្រហែល ៦០% តាមរយៈតំបន់នេះ ដូច្នេះមានផលប្រយោជន៍ផ្ទាល់ក្នុងការរក្សាស្ថិរភាព និងធានាសេរីភាពនាវាចរណ៍។
លើសពីនេះ ប្រធានាធិបតីអាមេរិកក៏បានលើកឡើងពីលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរ ដោយបានលើកគំនិតថា ប្រទេសចិនអាចនាំចូលប្រេងពីសហរដ្ឋអាមេរិកជំនួសឱ្យការពឹងផ្អែកលើការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា។
យោងតាមផែនការ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ និងទី១៥ ខែឧសភា៕






