សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ភាគីទាំងពីរបានធ្វើកិច្ចពិភាក្សាដ៏ទូលំទូលាយ ដោយផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ មេដឹកនាំទាំងពីរបានចែករំលែកទស្សនៈលើការវិវឌ្ឍសំខាន់ៗនៅក្នុងស្ថានភាពតំបន់ និងសកលលោក; បញ្ជាក់ពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរដោយផ្អែកលើការជឿទុកចិត្ត ការគោរព ការយោគយល់គ្នាទៅវិញទៅមក ចក្ខុវិស័យរួម និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យជាច្រើន។ ដោយផ្អែកលើមូលដ្ឋាននោះ ភាគីទាំងពីរបានឯកភាព បន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីវៀតណាម-ឥណ្ឌា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្រិតខ្ពស់ ក្នុងស្មារតី "ចែករំលែកចក្ខុវិស័យ ការប្រសព្វគ្នានៃយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង" ដោយមានបំណងចង់ប្រែក្លាយសេចក្តីប្រាថ្នាទៅជាលទ្ធផលជាក់ស្តែង។
មេដឹកនាំនៃប្រទេសទាំងពីរបានយល់ព្រមលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពវៀតណាម-ឥណ្ឌាដំណាក់កាល ២០២៤-២០២៨និងសេចក្តីថ្លែងការណ៍រួមនេះ។ ដូច្នេះហើយ កិច្ចសហប្រតិបត្តិការនឹងគ្របដណ្តប់លើវិស័យដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ការពារជាតិ និងសន្តិសុខ; នាវាចរណ៍; វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍; វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន៕







