ប្រធានាធិបតីអាមេរិកប្រកាសយុទ្ធសាស្ត្រលើគ្រប់វិស័យថ្មីសំដៅប្រយុទ្ធប្រឆាំងនឹង IS
11/09/2014 08:22
(VOVworld) – នាថ្ងៃទី ១០ កញ្ញា (តាមម៉ោង់តំបន់ ព្រឹក ថ្ងៃទី ១១ កញ្ញា តាមម៉ោង់ វៀតណាម) ប្រធានាធិបតី អាមេរិក លោក Barack Obama បានប្រកាសយុទ្ធសាស្ត្រ លើគ្រប់វិស័យថ្មីសំដៅប្រយុទ្ធប្រឆាំងនឹង IS។

ប្រធានាធិបតីអាមេរិកប្រកាសយុទ្ធសាស្ត្រលើគ្រប់វិស័យថ្មីសំដៅប្រយុទ្ធប្រឆាំងនឹង IS (Image: VNA) (VOVworld) – នាថ្ងៃទី ១០ កញ្ញា (តាមម៉ោង់តំបន់ ព្រឹកថ្ងៃទី ១១ កញ្ញា តាមម៉ោង់ វៀតណាម) ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសយុទ្ធសាស្ត្រ លើគ្រប់វិស័យថ្មីសំដៅប្រយុទ្ធប្រឆាំងនឹង IS។ តាមនោះ យុទ្ធនាការវាយប្រហារតាម ជើងអាកាសតម្រង់ទៅលើបណ្ដាគោលដៅរបស់ IS មិនត្រឹមតែនៅអ៊ីរ៉ាក់ ប៉ុណ្ណោះទេ ថែមទាំងនៅស៊ីរីទៀតផង។ កាយវិការនេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរធំៗក្នុង គោលនយោបាយរបស់រដ្ឋអំណាច លោក Barack Obama ក្រោយពីរយៈពេល ៣ ឆ្នាំ អាមេរិកដកកងទ័ពចេញពីអ៊ីរ៉ាក់ទាំងស្រុង។ លោក លោក Barack Obama បាន ឲ្យ ដឹងថា៖ យុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹង IS ខុសប្លែកពីសង្គ្រាមនៅអ៊ីរ៉ាក់និង អាប់ហ្គានីស្ថាន។ លោក Obama បានកំណត់ថា៖ ជនប្រដាប់អាវុធ IS កំពុងក្លាយ ទៅ ជាការគំរាមកំហែងមិនត្រឹមតែចំពោះអាមេរិកប៉ុណ្ណោះទេថែមទាំងចំពោះបណ្ដា សម្ព័ន្ធ មិត្តរបស់អាមេរិកទៀតផង។ អ្នកប្រមុខវិមានសបានសន្យានឹងជួយឧបត្ថម្ភ សំរាប់ រដ្ឋាភិបាលអ៊ីរ៉ាក់លើគ្រប់វិស័យដើម្បីប្រយុទ្ធប្រឆាំងនឹង IS ។ អាមេរិកទើប នឹងផ្តល់ ប្រាក់ចំនួន ២៥ លាន ដុល្លាអាមេរិកសំរាប់រដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការហ្វឹក ហាត់កងទ័ព នៃប្រទេសនេះ ក៏ដូចជា កំលាំងប្រដាប់អាវុធនៃរដ្ឋអំណាចតំបន់ ស្វយ័តរបស់ជន Kurd ភាគខាងជើងប្រទេសនេះ៕
Related






