ប្រធានាធិបតីអាមេរិកដាស់តឿនរដ្ឋសភានៃប្រទេសនេះបើកចេញឱកាសការទូតសំរាប់អ៊ីរ៉ង់
14/01/2014 11:44
(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama បានដាស់តឿន រដ្ឋសភានៃប្រទេសនេះបើកទ្វាខាងការទូត សំរាប់អ៊ីរ៉ង។

ប្រធានាធិបតីអាមេរិក លោក Barack Obama បានដាស់តឿន រដ្ឋសភានៃប្រទេសនេះបើកទ្វាខាងការទូតសំរាប់អ៊ីរ៉ង។ (Image: Vietnam+) (VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama បានដាស់តឿន រដ្ឋសភានៃប្រទេសនេះបើកទ្វាខាងការទូតសំរាប់អ៊ីរ៉ង។ នេះគឺជាការអំពាវនាវ ដែលលោក Obama បាននាំចេញ នាថ្ងៃទី ១៣ មករា ក្នុងកាលៈទេសៈ អ្នកនិតិបញ្ញត្តិអាមេរិកគ្រប់រូបកំពុងត្រៀមរៀបចំឲ្យពង្រាងបទដាក់ទណ្ឌកម្ម ថ្មីចំពោះ Tehran ដោយមិនអើពើដល់ការព្រមានដែលចាត់ទុកថា៖ ជំហាននេះ អាច ជះឥទ្ធិពលអាក្រក់ដល់កិច្ចព្រមព្រាងបណ្ដោះអាសន្នអំពីកម្មវិធីនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់និងក្រុម P5+1 ទទួលបាននាចុងឆ្នាំទៅមិញ។ តាមប្រធានាធិបតី Obama ថា៖ រដ្ឋសភានៃប្រទេសនេះគប្បីលៃទុកឲ្យអ៊ីរ៉ង់នូវឱកាសសន្តិភាព មួយដើម្បីបើកចេញទ្វាមួយសំដៅឲ្យប្រទេសឥស្លាមនេះអាចកសាងទំនាក់ ទំនងល្អជាងជាមួយបណ្ដាប្រទេសនៅខាងក្រៅក្រោយពីរយៈពេលរាប់សិបឆ្នាំ ប្រឆាំងអាមេរិក។ លោក Obama បានឲ្យដឹងថា៖ លោកផ្តល់អាទិភាពសំរាប់ សន្តិភាពនិងការទូត ដោយហេតុនេះវ៉ាស៊ីនតោនត្រូវវាយតំលៃដ៏ត្រឹមត្រូវសុឆ័ន្ទៈ នៃរដ្ឋាភិបាលអ៊ីរ៉ងនាបច្ចុប្បន្នមុនពេលសម្រេចអនុវត្តវិធានការតឹងរឹងថ្មីទៀត។ លោក Obama បានអះអាងថា៖ លោកនឹងគាំទ្របទដាក់ទណ្ឌកម្មថ្មីចំពោះអ៊ីរ៉ង់ ក្នុងករណីប្រទេសនេះមិនប្រតិបត្តិមាត្រាក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្ន៕
Related
More





