VOV WorldVOV World
ប្រធានាធិបតីអាមេរិក៖ដំណើរទស្សនកិច្ចរបស់ខ្ញុំនៅទីក្រុង Hiroshima សរឲ្យឃើញនូវការគំរាមកំហែងរបស់សង្គ្រាម
27/05/2016 07:07
(VOVworld) - ប្រធានាធិបតីអាមេរិកលោក Barack Obama បានប្រកាសថា ដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ នាពេលខាងមុខរបស់លោកនៅទីក្រុង Hiroshima ប្រទេសជប៉ុន នឹងសរឲ្យឃើញនូវការគំរាមកំហែង របស់សង្គ្រាមហើយភាពចាំបាច់នៃកិច្ចសហប្រតិបតិ្តការឆ្ពោះទៅសន្តិភាព។
ប្រធានាធិបតីអាមេរិក៖ដំណើរទស្សនកិច្ចរបស់ខ្ញុំនៅទីក្រុង Hiroshima សរឲ្យឃើញនូវការគំរាមកំហែងរបស់សង្គ្រាម
ប្រធានាធិបតីលោក Obama (រូបថត៖ Csmonitor) (VOVworld) - ប្រធានាធិបតីអាមេរិកលោក Barack Obama បានប្រកាសថា ដំណើរ ទស្សនកិច្ចប្រវត្តិសាស្ត្រនាពេលខាងមុខរបស់លោកនៅទីក្រុង Hiroshima ប្រទេស ជប៉ុន នឹងសរឲ្យឃើញនូវការគំរាមកំហែងរបស់សង្គ្រាមហើយភាព ចាំបាច់នៃកិច្ច សហប្រតិបតិ្តការឆ្ពោះទៅសន្តិភាព។ការវាយតំលៃពោលខាងលើត្រូវបាននាំចេញ នាថ្ងៃទី២៦ ឧសភា នៅក្រៅសន្និសីទកំពូលក្រុមប្រទេសឧស្សា ហកម្មអភិវឌ្ឍន៍ (G៧) នៅទីក្រុង Ise-Shima ប្រទេសជប៉ុន មួយថ្ងៃមុននឹងដំណើរ ទស្សនកិច្ចប្រវត្តិ សាស្ត្រពោលខាងលើ។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន លោក Obama បានសង្កត់ធ្ងន់ថា ការដែលកងទ័ពអាមេរិកទម្លាក់គ្រាប់បែក បរិមាណូនៅទីក្រុង Hiroshima នាថ្ងៃទី៦ សីហា ឆ្នាំ១៩៤៥ ជាព្រឹត្តិការណ៍ដ៏ សោកស្ដាយក្នុងប្រវត្តិ សាស្ត្រពិភពលោកសម័យទំនើប។លោកប្រធានាធិបតី អាមេរិករូបនេះអះអាងថា  ដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុង Hiroshima នឹងសរឲ្យឃើញនូវការគំរាម កំហែងជាពិតប្រាកដដែលពិភពលោកទាំងមូលត្រូវប្រឈមមុខ។លោកក៏បានឲ្យ ដឹងថែមទៀតថា សកម្មភាពនេះគឺសំដៅអះអាងជា ថ្មីម្ដងទៀតនូវទស្សនៈវិស័យ រួមអំពីពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរផងដែរ៕

More