VOV WorldVOV World
ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin បានអញ្ជើញទៅទស្សនាទីក្រុងហូជីមិញ
23/03/2017 11:56
(VOV)_នាថ្ងៃទី ២៣ មិនា បន្តសកម្មភាព​នៃដំណើរ​ ទស្សនកិច្ច​នៅ​វៀតណាម ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បានមាន​ជំនួប​ជាមួយ​ប្រធាន គណៈកម្មាធិការទីក្រុងហូជីមិញលោក Nguyen Thanh Phong ។
ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin បានអញ្ជើញទៅទស្សនាទីក្រុងហូជីមិញ
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin (រូបថត៖TTXVN) (VOV)_នាថ្ងៃទី ២៣ មិនា បន្តសកម្មភាព​នៃដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin បានមាន​ជំនួប​ជាមួយ​ប្រធានគណៈ កម្មាធិការទីក្រុងហូជីមិញលោក  Nguyen Thanh Phong ។ នៅជំនួបនេះ លោក   Nguyen Thanh Phong បានឲ្យដឹងថា បច្ចុប្បន្ននេះ អ៊ីស្រាអែល​មានគំរោងការចំនួន  ១១ នៅទីក្រុងហូជីមិញ ដោយ​មានទុនសរុបចំនួន ១០​ លានដូល្លារអាមេរិក​។ ទំហំ នាំចេញនាំចូល​ទ្វេរ​ភាគី​រវាងទីក្រុង និងអ៊ីស្រាអែលនាឆ្នាំ ២០១៦​ សម្រេចបាន ១,៣  ពាន់​លាន​ដូល្លារអាមេរិក ។ ប្រធានគណៈកម្មាធិការទីក្រុងហូជីមិញ​មានបំណងចង់​ ឲ្យអ្នក​វិនិយោគ​អ៊ីស្រាអែលនឹងបង្កើនការវិនិយោគនៅទីក្រុង ដូចជាវិស័យ កសិកម្ម​ បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មាន ជាតិគីមី និងទូរគមនាគមន៍ ជាដើម​។ រីឯខ្លួនវិញ ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin បានជឿជាក់ថា ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម​និងអ៊ីស្រាអែល​នឹង អភិវឌ្ឍន៍​ខ្លាំងក្លា​ថែមទៀតនាពេលខាងមុខ ។         បន្ទាប់ពីជំនួបនេះ ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin និង ​ប្រធាន​គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក  Nguyen Thanh Phong  បានអញ្ជើញជាកសិណសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈស្ដីអំពី កញ្ចប់​ ហិរញ្ញវត្ថុ រវាងក្រុមហ៊ុនភាគហ៊ុនវិនិយោគអចលនទ្រព្យ និងសម្ព័ន្ធ​ក្រុម​ហ៊ុន Jasmine ដោយមានតម្លៃ ២០០ លានដូល្លារអាមេរិក​លើវិស័យ​សុខាភិបាល​នៅ ទីក្រុងហូជីមិញ ៕