ប្រធានាធិបតីអ៊ីស្រាអែលនិងលោកជំទាវទៅទស្សនាគំរោងការណ៍វិនិយោគកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ VinEco
24/03/2017 11:34
(VOVworld) - នាថ្ងៃទី២៤ មិនា ប្រធានាធិបតីរដ្ឋ អ៊ីស្រាអែលលោក Reuven Ruvi Rivlin និងលោកជំទាវ បានអញ្ជើញទៅទស្សនាគំរោងការណ៍វិនិយោគ កសិកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់ VinEco Tam Dao នៅ ទីរួមខេត្ត Gia Khanh ស្រុក Binh Xuyen ខេត្ត Vinh Phuc ប៉ែកខាងជើងវៀតណាម។

ប្រធានាធិបតីលោក Reuven Ruvi Rivlin និងគណៈប្រតិភូអ៊ីស្រាអែលទៅទស្សនា VinEco Tam Dao (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី២៤ មិនា ប្រធានាធិបតីរដ្ឋអ៊ីស្រាអែលលោក Reuven Ruvi Rivlin និងលោកជំទាវបានអញ្ជើញទៅទស្សនាគំរោងការណ៍វិនិយោគកសិកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់ VinEco Tam Dao នៅទីរួមខេត្ត Gia Khanh ស្រុក Binh Xuyen ខេត្ត Vinh Phuc ប៉ែកខាងជើងវៀតណាម។សកម្មភាពនេះស្ថិតនៅក្នុងក្របខ័ណ្ឌ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីអ៊ីស្រាអែលនិងលោកជំទាវនៅវៀត ណាមចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ មិនា។ប្រធានាធិបតីលោក Reuven Ruvi Rivlin និងលោកជំទាវនិងគណៈប្រតិភូអ៊ីស្រាអែលបានទៅទស្សនាមណ្ឌលផ្ទះកញ្ចក់ ក៏ដូចជាដំណើរការដាំដុះ ប្រមូលផលនិងវេចខ្ចប់កសិផលរបស់ VinEco។គំរោង ការណ៍នេះត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីខែកក្កដាឆ្នាំ២០១៥ ដោយ មានផ្ទៃដីសរុប៧៨ហិចតា៕
Related





