VOV WorldVOV World
ប្រធានាធិបតីអ៊ុយក្រែនចោទប្រកាន់ភាគីប្រឆាំងបានលើសពីដែនកំណត់
19/02/2014 10:14
(VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych បានចោទប្រកាន់បាតុករនានា ដែលប្រឆាំងរដ្ឋាភិបាលបានលើសពី ដែនកំណត់
ប្រធានាធិបតីអ៊ុយក្រែនចោទប្រកាន់ភាគីប្រឆាំងបានលើសពីដែនកំណត់
ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych បានចោទប្រកាន់បាតុករនានាដែលប្រឆាំងរដ្ឋាភិបាលបានលើសពី ដែនកំណត់ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych បានចោទប្រកាន់បាតុករនានាដែលប្រឆាំងរដ្ឋាភិបាលបាន លើសពីដែនកំណត់ក្នុងពេលដែលទន្ទ្រានកាន់កាប់បណ្ដាវិថីនិងស្វែង រករបៀបផ្តួលរលំរដ្ឋាភិបាលរបស់ លោក។ ក្នុងសន្ទរកថាមួយបានថ្លែង ចំពោះមុខប្រជាជនទាំងមូល លោក Yannukovych បានសង្កត់ធ្ងន់ថែម ទៀតថា៖ អ្នកទទួលខុសត្រូវក្នុងការបង្កស្ថានភាពអស្ថិរភាពនេះនឹង ប្រឈមមុខនឹងច្បាប់។ ប្រធានាធិបតី Yannukovych បានអំពាវនាវជាថ្មីម្តង ទៀតឲ្យភាគីទាក់ទិននានាវិលត្រឡប់មកតុចរចារវិញសំដៅដោះស្រាយ វិបត្តិនយោបាយនៅប្រទេសនេះ។ ចំពោះមុខបំរ៉ែបំរួលស្មុគស្មាញនៅ អ៊ុយក្រែនអង្គការអន្តរជាតិនិងប្រទេសលើសកលលោកជាច្រើនបាន អំពាវនាវឲ្យបញ្ឈប់ភ្លាមនូវរលកអំពើហឹង្សាស្តារសណ្ដាប់ធ្នាប់និងស្ថិរភាព នៅអ៊ុយក្រែន ឡើងវិញ៕