VOV WorldVOV World
ប្រធានាធិបតីរុស្ស៊ីរិះគន់អ៊ុយក្រែនបានរុញច្រានបញ្ហាឧស្ម័នដុតធ្លាក់ក្នុងការជាប់គាំង
12/06/2014 08:32
(VOVworld)- សំណូពររបស់អ៊ុយក្រែនដែលទាមទារ ឲ្យរុស្ស៊ីបញ្ចុះតម្លៃឧស្ម័នដុត​ដើម្បីប្តូ នឹងការសង បំណុល ជាកាយវិការដោយចេតនា សំដៅ រុញ ច្រានឲ្យសភាពការណ៍
ប្រធានាធិបតីរុស្ស៊ីរិះគន់អ៊ុយក្រែនបានរុញច្រានបញ្ហាឧស្ម័នដុតធ្លាក់ក្នុងការជាប់គាំង
ប្រធានាធិបតីរុស្ស៊ីលោក Vladimia Putin (VOVworld)- សំណូពររបស់អ៊ុយក្រែនដែលទាមទារឲ្យរុស្ស៊ីបញ្ចុះតម្លៃឧស្ម័នដុត​ ដើម្បីប្តូ នឹងការសងបំណុល ជាកាយវិការដោយចេតនា សំដៅ រុញច្រានឲ្យ សភាពការណ៍នេះធ្លាក់ក្នុងភាពទាល់ច្រក។ នេះជាសេចក្តីប្រកាសរបស់ប្រ ធានាធិបតីរុស្ស៊ីលោក Vladimia Putin ក្នុងកិច្ចប្រជុំជាមួយសមាជិករដ្ឋាភិបាល ថ្ងៃទី១១មិថុនា។         មុននោះ ម៉ូស្កូបានដាក់សំណើរ បញ្ចុះថ្លៃឧស្ម័នដុតសម្រាប់ទីក្រុង Kiev មក ត្រឹម១០០ដុល្លារអាមេរិកក្នុង១ពាន់ម៉្រែតគីប ប៉ុន្តែអ៊ុយក្រែនបានបដិសេដចំពោះ សំណើរ នេះ និងកំពុងខំប្រឹងប្រែងស្វែងរកការផ្លាស់ប្តូរជាផ្លូវការ១ ទាក់ទិនដល់ អត្រាប្តូប្រាក់ក្នុង កិច្ចសន្យារវាងភាគីទាំងពីរ។ លោក Putin ចាត់ទុកថា ការដែល រុស្ស៊ីស្នើរបញ្ចុះតម្លៃ ឧស្ម័នដុត គឺសំដៅជួយឧបត្ថម្ភខឿនសេដ្ឋកិច្ចដែលកំពុង ជួបការលំបាករបស់អ៊ុយក្រែន តែប៉ុណ្ណោះ។ លោក Putin ក៏បានប្រគល់ភារកិច្ច ឲ្យរដ្ឋាភិបាលរុស្ស៊ីពិនិត្យលើវិធានការ ផ្គត់ផ្គង់ឧស្ម័នដុតឲ្យអ៊ុយក្រែនក្នុងពេល វាលាមានកំណត់៕