VOV WorldVOV World
ប្រធានាធិបតីវេណេហ្ស៊ុយអេឡាបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
01/09/2015 08:13
(VOVworld)-នាថ្ងៃទី១កញ្ញា ប្រធានាធិបតី Bolivariana វេណេហ្ស៊ុយអេឡា Nicolas Maduro Maros រួមជាមួយ លោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា
ប្រធានាធិបតីវេណេហ្ស៊ុយអេឡាបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVworld)-នាថ្ងៃទី១កញ្ញា ប្រធានាធិបតី Bolivariana វេណេហ្ស៊ុយអេឡា Nicolas Maduro Maros រួមជាមួយលោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិ បាលវេណេ ហ្ស៊ុយអេឡាបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរ ទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៣០សីហា ដល់ថ្ងៃទី១ កញ្ញា តាមសេចក្តី អញ្ជើញរបស់លោកប្រធានរដ្ឋវៀតណាម Truong Tan Sang។ រូបថតៈ TTXVN         មុននោះនារសៀលថ្ងៃទី៣១សីហា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខា បក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនា ជាមួយប្រធានាធិបតី Nicolas Maduro Maros។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកនៅបណ្តា វេទិការតំបន់និងអន្តរជាតិ ក្មុងនោះមានទាំងអ.ស.ប។ ក្នុងជំនួបនេះ​ លោកអគ្គ លេខាបក្សកុម្មុយនិស្តវៀតណាម បានជឿជាក់ថា ក្រោយដំណើរទស្សនកិច្ចនៅ វៀតណាមលើកនេះរបស់លោកប្រធានាធិបតី Nicolas Maduro Maros ទំនាក់ ទំនង លើគ្រប់វិស័យរវាងវៀតណាមនិងវេណេហ្ស៊ុយអេឡានឹងមានការអភិវឌ្ឍន៍ ប្រកប ដោយប្រសិទ្ធិភាពនិងជាក់ស្តែងជាង ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រ​ទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព​កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុង តំបន់ និងលើពិភពលោក។         ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ប្រធានាធិបតី Nicolas Maduro Maros បានមានជំនួបចរចារជាមួយប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួប សម្តែងការគួរសមនាយករដ្ឋមន្ត្រី Nguyen Tan Dung។ នៅបណ្តាជំនួបនេះ លោកប្រធានាធិបតី Nicolas Maduro Maros បានឯកភាពបន្តរក្សានិងលើកកំពស់ ប្រសិទ្ធភាពនៃបណ្តាយន្តការសហប្រតិបត្តិការទ្វេភាគីដែលបានស្ថាបនាមក។ ភាគីទាំងពីរ បានព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ជម្រុញកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរលើវិស័យសន្តិសុខ​-ការពារជាតិនិងយុត្តិធម៌។ ក្នុងការ ផ្លាស់ប្តូរអំពីសភាពការណ៍អន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពចាត់ទុកថា រាល់ជំលោះអំពីអធិបតេយ្យភាពនិងបូរណ ភាពដែនដីត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរ ជាតិ ជាពិសេសធម្មនុញ្ញនិងអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982)។         ក្នុងជំនូបជាមួយប្រធានាធិបតី Nicolas Maduro Marosនាថ្ងៃទី៣១សីហា អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានជឿជាក់ថា ដំណើរទស្សន កិច្ចនេះ នឹងរួមចំណែកជាក់ស្តែងក្នុងទំនាក់ទំនងរវាងរដ្ឋសភានិងប្រជាជននៃ​ ប្រទេសទាំងពីរ ព្រមទាំងបើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មីក្នុងទំនាក់ ទំនងទ្វេភាគីក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការអន្តរតំបន់និងអន្តរជាតិ៕