VOV WorldVOV World
ប្រធានាអិបតីស៊ីរីបានកមណត់ថ្ងៃបោះឆ្នោតរដ្ធសភា។
14/03/2012 08:20
ប្រធានាធិបតីស៊ីរី Bashar al-Assad បានចេញផ្សាយក្រិត្យ​ កំណត់​ការរៀបចំការបោះឆ្នោតរដ្ធសភានាថ្ងៃទី៧ឧសភា ខាងមុខ។
ប្រធានាអិបតីស៊ីរីបានកមណត់ថ្ងៃបោះឆ្នោតរដ្ធសភា។
ប្រធានាធិបតីស៊ីរី Al-Assad និងបេសកជន Kofi Annan។ នាថ្ងៃទី១៣មិនា ប្រធានាធិបតីស៊ីរី Bashar al-Assad បានចេញផ្សាយ ក្រិត្យ​កំណត់​ការរៀបចំការបោះឆ្នោតរដ្ធសភានាថ្ងៃទី៧ឧសភាខាងមុខ។ មុននោះ នាខែកក្កដា​ ឆ្នាំ២០១១ គណៈរដ្ធមន្ត្រីស៊ីរីបានអនុម័ត្តលើពង្រាងច្បាប់ដំណើរការបោះ​ឆ្នោត​សកលដូចជាផ្នែក១ក្នុងកម្មវិធីកំណែទំរង់ទូទៅដែលរដ្ធាភិបាលប្រទេសនេះសន្យា អនុវត្ត​ដើម្បីបន្ធូស្រាលរលកបាតុកម្មក្នុងប្រទេស។ តាមនោះ រដ្ធាភិបាលស៊ីរីនឹង រៀបចំ​ការបោះ​ឆ្នោតរដ្ធសភានិងក្រុមប្រឹក្សាដំបន់គ្រប់ជាន់ថ្នាក់ ទន្ទឹមនឹងនោះបង្កើត ក្រុមប្រឹក្សា​បោះឆ្នោតកំពូលសំដៅធានាដំណើរការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយ យុត្តិធម៍និង​តម្លាភាព។ ប្រធានាធិបតី Al-Assad បានផ្សាយអនុក្រិត្យនេះក្នុងកាលៈទេសៈ​រុស្ស៊ីនិងលោកខាងលិចបន្តមានការខ្វែងគំនិតគ្នាអំពីវិប័ត្តស៊ីរីដែលធ្វើឲ្យក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិកាន់តែពិបាកទទួលបានការស្រុះចិត្តគំនិតអំពី​របៀប បញ្ឈប់អំពើហឹង្សានៅប្រទេសនេះ៕

More