VOV WorldVOV World
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបំផុសការប្រឡងប្រណាំងសម្រាប់ឆ្នាំ ២០២២ របស់ក្រុមហ៊ុនវាយនភណ្ឌនិងកាត់ដេរវៀតណាម
08/01/2022 09:03
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុនវាយនភណ្ឌនិងកាត់ដេរវៀតណាម និងសមាគមស្បែក ស្បែកជើងនិងកាបូបវៀតណាមបានប្រារព្ធពិធីបំផុសការប្រឡងប្រណាំងសម្រាប់ឆ្នាំ ២០២២។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបំផុសការប្រឡងប្រណាំងសម្រាប់ឆ្នាំ ២០២២ របស់ក្រុមហ៊ុនវាយនភណ្ឌនិងកាត់ដេរវៀតណាម
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តពលករនៅការដ្ឋានរោងចក្រកាត់ដេរ លេខ ១០ អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើថា សម្ព័ន្ធក្រុមហ៊ុនវាយនភណ្ឌនិងកាត់ដេរជាតិវៀតណាម បណ្តាសមាគមវាយនភណ្ឌនិងកាត់ដេរ សមាគមស្បែក ស្បែកជើង និងកាបូប បន្តរក្សានិងលើកកំពស់លទ្ធផលវិជ្ជមាននៃឆ្នាំ ២០២១ធានាឱ្យបាននូវការផលិតប្រកបដោយសុវត្ថិភាព ជាពិសេសបំផុសរាល់ចលនាប្រឡងប្រណាំងកម្លាំងផលិតកម្មនិងការច្នៃប្រឌិត។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “យ៉ាងហោចណាស់ វៀតណាមត្រូវតែមានម៉ាកវាយនភណ្ឌ និងកាត់ដេរលំដាប់ពិភពលោកចំនួន ៣០ ប្រភេទដែរ។ នេះជាគោលដៅសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ដើម្បីមានម៉ាកយីហោពិតប្រាកដ ក្លាយជានគរវាយនភណ្ឌ ដែលជាមជ្ឈមណ្ឌលម៉ូដពិភពលោកនៅវៀតណាម។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបួនដែលមានទិន្នផលច្រើនជាងគេលើពិភពលោក ប៉ុន្តែតម្លៃបន្ថែមនៃផលិតផលនិងមជ្ឈមណ្ឌលម៉ូដរបស់ពិភពលោកត្រូវការការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាពិសេសនៅពេលដែលវៀតណាមជាគោលដៅទេសចរណ៍ដ៏ល្បីមួយ គឺការអភិវឌ្ឍន៍វិស័យវាយនភណ្ឌនិងម៉ូដសម្លៀកបំពាក់អភិវឌ្ឍន៍ខ្លាំងក៏មានសារៈសំខាន់ណាស់ផងដែរ”។ សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០២១នេះ ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់ឧស្សាហកម្មវាយនភណ្ឌនិងកាត់ដេរទាំងមូលសម្រេចបានចំនួន ៣៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១១% បើធៀបនឹងឆ្នាំ ២០២០៕