VOV WorldVOV World
ប្រធានរដ្ឋ Truong Tan Sang ទៅបំពេញទស្សនកិច្ច ការងារនៅខេត្តQuang Binh
01/03/2013 11:37
(VOV)_នាថ្ងៃទី ១មិនា ប្រធានរដ្ឋវៀតណាម Truong Tan Sang ​រួមជាមួយ ក្រុមការងារមជ្ឈឹម អញ្ជើញទៅទស្សនានិង​ បំពេញ​ការងារ​នៅខេត្ត Quang Binh ដើម្បីស្វែងយល់ អំពី សភាពការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានាសុខុមាលភាបសង្គមការពារជាតិ។
ប្រធានរដ្ឋ Truong Tan Sang ទៅបំពេញទស្សនកិច្ច ការងារនៅខេត្តQuang Binh
(VOV)_នាថ្ងៃទី ១មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ​រួមជាមួយ  ក្រុមការងារ មជ្ឈឹម អញ្ជើញទៅទស្សនានិង​បំពេញ​ការងារ​នៅខេត្តQuang Binh (ភាគ កណ្ដាលវៀតណាម) ដើម្បីស្វែងយល់អំពីសភាពការណ៍​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម  ធានា សុខុមាលភាបសង្គមការពារជាតិ។ ប្រធាន​រដ្ឋ  Truong Tan Sang បានទៅទស្ស នា រូបសណ្ឋានកសាង​ជនបទថ្មី ​នៅ​ឃុំ ​Dai Trach ស្រុក Bo trach ប៉ូស្តការពារព្រំដែន  Ly Hoa …ជាដើម។           ថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Binh ប្រធាន​រដ្ឋ  Truong  Tan Sang បានចាត់ទុកថា÷ ខេត្ត Quang Binh មាន​សក្ដានុភាពជាច្រើន អំពីពាណិជ្ជកម្ម  ទេសចរណ៍  កសិកម្ម ជលផល ដូច្នេះត្រូវពង្រីកថែមទៀត។  ប្រធានរដ្ឋក៏បានក្រើនរំលឹកថា÷ ត្រូវជំរុញខ្លាំងការកសាងជនបទថ្មី មិនគ្រាន់តែជា ការអនុវត្តរបស់រដ្ឋនិងប្រជាជនប៉ុណ្ណោះទេ ថែមទាំងត្រូវទាក់ទាញការជួយឧបត្ថម្ភ របស់ បណ្ដាអង្គភាពអាជីវកម្ម បណ្ដាអ្នកផ្តល់ជំនួយនៅក្នុងនិងក្រៅប្រទេសទៀតផង៕ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ​(internet)

More