VOV WorldVOV World
ប្រធានរដ្ឋ Truong Tan Sang បំពេញទស្សនកិច្ចការងារនៅខេត្ត Cao Bang
17/02/2016 10:23
(VOVworld)-បន្តដំណើរទស្សនកិច្ចបំពេញការងារនៅបណ្តាខេត្តតាមព្រំដែនភាគខាងជើងវៀតណាម នាព្រឹកថ្ងៃទី១៧កុម្ភៈ
ប្រធានរដ្ឋ Truong Tan Sang បំពេញទស្សនកិច្ចការងារនៅខេត្ត Cao Bang
ប្រធានរដ្ឋ Truong Tan Sang បំពេញទស្សនកិច្ចការងារនៅខេត្ត Cao Bang (VOVworld)-បន្តដំណើរទស្សនកិច្ចបំពេញការងារនៅបណ្តាខេត្តតាមព្រំដែនភាគ ខាងជើងវៀតណាម នាព្រឹកថ្ងៃទី១៧កុម្ភៈ ប្រធាមរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយក្រុមការងារមជ្ឈឹមបានអញ្ចើញទៅអុជធូបនៅឈាបនដ្ឋានយុទ្ធ ជនពលីស្រុក Tra Linh ជាកន្លែងបញ្ចុះសពយុទ្ធជនពលីជាង៣០០នាក់ដែលពលី ជីវិតដ៏អង់អាចក្លាហានក្នុងសង្គ្រាមការពារព្រំដែនភាគខាងជើងនាឆ្នាំ ១៩៧៩។ អញ្ជើញទៅសាកសួរសុខទុកលើកទឹកចិត្តកម្មាភិបាលយុទ្ធជននៅប៉ុស្តិ៍ ការពារព្រំ ដែនច្រកទ្វារ Tra Linh លោក Truong Tan Sang បានស្នើរប៉ុស្តិ៍ការពារ ព្រំដែន ត្រូវបន្តបំពេញល្អការងារនយោបាយនិងសតិអារម្មណ៍ក្នុងអង្គភាពទាំងមូល ធានា សន្តិសុខ ព្រំដែន ប្រឆាំងការរត់ពន្ធនិងឆ្លងដែនខុសច្បាប់។ រួមជាមួយនោះ ខំប្រឹង ប្រែង ជួយបងប្អូនជនរួមជាតិតាមព្រំដែនកាត់បន្ថយភាពក្រីក្រ កសាងទំនុកទុក ចិត្តក្នុង ប្រជាជនឲ្យសក្តិសមជាមួយប្រពៃណីរបស់កងកម្លាំងការពារព្រំដែន តាម ពាក ស្លោក “ប៉ុស្តិ៍ជាផ្ទះ ព្រំដែនជាស្រុកកំណើតនិងជនរួមជាតិជាបងប្អូនបង្កើត”​ ផងដែរ៕