ប្រធានរដ្ឋធ្វើអធិបតីសន្និសីទត្រៀមរៀបចំអោយការបូកសរុបការអនុវត្តកែទម្រង់យុត្តិធម៌
07/12/2013 08:28
(VOV)_ថ្លែងមតិបើកសន្និសីទយកមតិចំពោះសេចក្ដីព្រាងរបាយការណ៍បូកសរុបការអនុវត្តសេចក្ដីសម្រេចចិត្តលេខ៤៩ របស់មជ្ឈឹម ស្ដីពី
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ថ្លែងមតិ(internet) (VOV)_ថ្លែងមតិបើកសន្និសីទយកមតិចំពោះសេចក្ដីព្រាងរបាយការណ៍បូក សរុបការអនុវត្តសេចក្ដីសម្រេចចិត្តលេខ៤៩ របស់មជ្ឈឹម ស្ដីពីយុទ្ធសាស្ត្រកែទម្រង់ យុត្តិធម៌ របស់តំបន់ភាគខាងជើងវៀតណាម ដល់ឆ្នាំ ២០២០ ត្រូវបានប្រារព្វឡើង នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងជាប្រធាន គណះកម្មាធិការបញ្ជាណែនាំកែទម្រង់យុត្តិធ៌មជ្ឈឹម បានសង្កត់ធ្ងន់ថា៖ ការផ្តួចផ្តើម កសាងនីតិរដ្ឋ សង្គមនិយម ដោយបក្សកុម្មុយនីស្តវៀតណាមដឹកនាំ នោះជាសេចក្ដី សម្រេចចិត្តមានចរិតលក្ខណះប្រវត្តិសាស្ត្រ ត្រូវបានកំណត់ច្បាស់លាស់ក្នុងរដ្ឋធម្ម នុញ្ញ ឆ្នាំ ១៩៩២ (ធ្វើវិសោធនកម្ម និងបំពេញបន្ថែមនាឆ្នាំ ២០០១)។ អនុវត្តការផ្តួចផ្តើមគំនិតនេះ ការិយាល័យនយោបាយ បានចេញផ្សាយ សេចក្ដីសម្រេចចិត្តលេខ៤៩ នេះ ស្ដីពីយុទ្ធសាស្ត្រកែទម្រង់យុត្តិធម៌ របស់តំបន់ភាគខាងជើងវៀត ណាម ដល់ឆ្នាំ ២០២០។ ប្រធានរដ្ឋបានចាត់ទុកថា៖ ក្នុងរយះពេល៨ឆ្នាំកន្លងទៅ ការអនុវត្តព្រមៗគ្នា ទទួលបានលទ្ធផលជាជំហានដំបូង សមិទ្ធិផលរបស់ផ្នែក កែទម្រង់យុត្តិធម៌បានមានការជះឥទ្ធិពលទៅដល់ជីវភាពរស់នៅសង្គម ជីវភាពរស់ នៅខាង នយោបាយ យុត្តិធម៌របស់ប្រទេសជាតិ៕
Related






