VOV WorldVOV World
ប្រធានរដ្ឋជួបសំណះសំណាលជាមួយក្មួយៗកុមារគំរូដែលមានស្ថានភាពលំបាក
30/05/2014 08:54
(VOVworld)-ក្នុងឱកាសរំលឹកខួបនៃទិវាកុមារអន្តរជាតិ ទី១មិថុនា នារសៀលថ្ងៃទី២៩ ឧសភា នៅវិមានប្រ ធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក​Truong Tan Sang
ប្រធានរដ្ឋជួបសំណះសំណាលជាមួយក្មួយៗកុមារគំរូដែលមានស្ថានភាពលំបាក
ប្រធានរដ្ឋថតរូបជាមួយក្មួយៗកុមមារ (រូបថតៈ vov.vn) (VOVworld)-ក្នុងឱកាសរំលឹកខួបនៃទិវាកុមារអន្តរជាតិទី១មិថុនា នារសៀលថ្ងៃទី២៩ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក​Truong Tan Sang បាន ទទួល ជួបសំណះសំណាលជាមួយក្មួយៗកុមារដែលមានស្ថានភាពលំបាក ចំនួន៥៥ មកពីខេត្តក្រុងចំនួន១១លើទូទាំងប្រទេសវៀតណាម ក្នុងឱកាសមកទស្សនាទីក្រុង ហាណូយនិងចូលរួមពិធីលើកដំកើង។ ក្នុងជំនួបសំណះសំណាល នេះ លោក Truong Tan Sang បានសម្តែងក្តីសោមនស្សរីករាយ និងលើកដំកើង ស្នាដៃរបស់ ក្មួយៗកុមារ ទោះបីជាមានស្ថានភាពលំបាកក្តី ប៉ុន្តែក្មុយៗនៅតែជំនះ ពុះពារនិង ឈានឡើងក្លាយជាកុមាៗគំរូ។ លោក​Truong Tan Sang បានអះអាង ថា​បក្ស និងរដ្ឋវៀតណាមជានិច្ចកាល លៃទុកការយកចិត្តទុកដាក់ ចំពោះក្មួយៗ កុមារ។ ប្រធានរដ្ឋបានប្រសិទ្ធពរជូនឲ្យក្មួយៗកុមារដែលមានស្ថានភាពលំបាក ពិសេស និងកុមារទូទាំងប្រទេសនិយាយរួម មានសុខភាពល្អ រៀនសូត្រល្អ ដើម្បីសក្តិសម ជាកូនល្អ សិស្សពូកែ និងក្លាយទៅជាពលរដ្ឋមានប្រយោជន៍​និង ម្ចាស់លើអនាគត របស់ប្រទេសជាតិ៕