VOV WorldVOV World
ប្រធានរដ្ឋលោក Tran Dai Quang បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា
16/06/2016 10:45
(VOVworld)-នារសៀលថ្ងៃទី១៦មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមក ដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ
ប្រធានរដ្ឋលោក Tran Dai Quang បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា
ប្រធានរដ្ឋលោក Tran Dai Quang បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា (VOVworld)-នារសៀលថ្ងៃទី១៦មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមក ដល់ទីក្រុង ហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅព្រះរាជាណា ចក្រកម្ពុជាក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៥និងទី១៦មិថុនា។ មុន​នឹងចាកចេញពីរាជ ធានីភ្នំពេញ លោក Tran Dai Quang បានជួបប្រាស្រ័យ ជាមួយអង្គភាពអាជីវកម្មវៀត ណាមមួយចំនួនដែលកំពុងវិនិយោគនៅកម្ពុជា។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានលើកច្បាស់ថា៖ “អង្គភាពអាជីវកម្មវៀតណាមពង្រីកបាននូវសមត្ថភាពនិងឆ្លៀតយកឱកាស ដើម្បី អនុវត្តប្រកបដោយជោគជ័យនូវគម្រោងការវិនិយោគនៅកម្ពុជា។ នេះជា ទីផ្សារពោរ ពេញទៅដោយការលំបាកសាកល្បង ប៉ុន្តែវិនិយោគិនវៀតណាមនៅ តែដំណើរសកម្ម ភាពប្រកបដោយជោគជ័យ។ ប្រការនេះ បង្ហាញនូវការខិត្តខំប្រឹង ប្រែងយ៉ាងខ្លាំងក្លា របស់អង្គភាពអាជីវកម្មវៀតណាម រួមចំណែកអះអាងថាការវិនិយោគចូល ទីផ្សារ កម្ពុជាគឺមានប្រសិទ្ធិភាពណាស់។​លទ្ធផលនេះក៏ស្របទៅនឹងបំណងប្រាថ្នារបស់ ថ្នាក់ ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជាផងដែរ”៕