ប្រធានរដ្ឋលោក Truong Tan Sang ជួបធ្វើការជាមួយសមាគមន៍មេធាវីវៀតណាម
14/08/2015 10:22
(VOVworld) - លោក Truong Tan Sang ក៏បានស្នើរឲ្យ សមាគមន៍មេធាវីវៀតណាម បង្កើនសកម្មភាពបណ្ដុះ បណ្ដាល លើកំពស់សមត្ថភាព សំរាប់សមាជិកបើក ទូលាយកិច្ចសហប្រតិបតិ្តការអន្តរជាតិ សំដៅឆ្លើយ តបនឹង តម្រូវការអភិវឌ្ឍន៍និងសមាហរណកម្មដ៏ស៊ីជំរៅរបស់ប្រទេសជាតិ៕

(VOVworld) - នាថ្ងៃទី១៤ សីហា នៅជំនួបធ្វើការជាមួយសមាគមន៍មេធាវីវៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងជាប្រធានគណៈកម្មាធិការទទួល បន្ទុកកំណែទម្រង់យុត្តិធម៌មជ្ឈឹម បានថ្លែងថា សមាគមន៍បានអនុវត្ត ល្អនូវតួនាទី ភារកិច្ចរបស់ខ្លួន ជំរុញខ្លាំងនិងលើកកំពស់ដោយឥតឈប់ឈរប្រសិទ្ធិភាពក្នុងការ ជួយឧបត្ថម្ភខាងយុត្តិធម៌សំរាប់ជូនសម្ព័ន្ធក្រុមហ៊ុន និងអង្គ ភាពអាជីវកម្មធំៗរបស់ ប្រទេសជាតិ ក្នុងកាលៈទេសៈវៀតណាមកំពុងសកម្ម ចរចារនិងចូលរួមកិច្ចព្រម ព្រៀងសេដ្ឋកិច្ចនានានៃសកលលោក។លោក Truong Tan Sang បានអះអាងថា គណៈកម្មាធិការទទួលបន្ទុកកំណែទម្រង់យុត្តិធម៌ មជ្ឈឹមនឹងបន្តបង្កលក្ខណៈ ដើម្បីសមាគមន៍ចូលរួមយ៉ាងខ្លាំងក្លាថែមទៀតក្នុង សកម្មភាពកំណែទម្រង់យុត្តិ ធម៌។លោក Truong Tan Sang ក៏បានស្នើរឲ្យសមា គមន៍មេធាវីវៀតណាម បង្កើន សកម្មភាពបណ្ដុះបណ្ដាល លើកំពស់សមត្ថភាព សំរាប់សមាជិក បើកទូលាយ កិច្ចសហប្រតិបតិ្តការអន្តរជាតិ សំដៅឆ្លើយតបនឹង តម្រូវការអភិវឌ្ឍន៍និងសមា ហរណកម្មដ៏ស៊ីជំរៅរបស់ប្រទេសជាតិ៕
Related





