VOV WorldVOV World
ប្រធានរដ្ឋបានចូលរួមសន្និសីទយកមតិទៅក្នុងយុទ្ធសាស្ត្រកំណែទម្រង់យុត្តិធម៍។
09/12/2013 11:54
Vovworld-នាព្រឹកថ្ងៃទី៩ធ្នូនៅទីក្រុងហូជីមិញ គណៈកម្មាធិការកំណែទម្រង់​យុត្តិធម៍មជ្ឈឹមបានរៀបចំសន្និសីទដំបន់បណ្ដាខេត្តភាគខាងត្បូងវៀតណាមយក​មតិរួមចំណែកទៅក្នុង ពង្រាងរបាយការណ៍បូកសរុបរយៈពេល៨ឆ្នាំអនុវត្ត​យុទ្ធសាស្ត្រកំណែទម្រង់យុត្តិធម៍។
ប្រធានរដ្ឋបានចូលរួមសន្និសីទយកមតិទៅក្នុងយុទ្ធសាស្ត្រកំណែទម្រង់យុត្តិធម៍។
ប្រធានរដ្ឋបានចូលរួមសន្និសីទយកមតិទៅក្នុងយុទ្ធសាស្ត្រកំណែទម្រង់យុត្តិធម៍។ (VOV)         Vovworld-នាព្រឹកថ្ងៃទី៩ធ្នូនៅទីក្រុងហូជីមិញ គណៈកម្មាធិការកំណែទម្រង់​យុត្តិធម៍មជ្ឈឹមបានរៀបចំសន្និសីទដំបន់បណ្ដាខេត្តភាគខាងត្បូងវៀតណាមយក​មតិរួមចំណែកទៅក្នុង ពង្រាងរបាយការណ៍បូកសរុបរយៈពេល៨ឆ្នាំអនុវត្ត​យុទ្ធសាស្ត្រកំណែទម្រង់យុត្តិធម៍។ ​ថ្លែងមតិបញ្ជានៅសន្និសីទ ប្រធានរដ្ឋវៀត​ ណាម​និងជាប្រធានគណៈកម្មាធិការបញ្ជាកំណែទម្រង់យុត្តិធម៍មជ្ឈឹមលោក Truong Tan Sang បានលើក​ច្បាស់​ថា៖         “ការអនុវត្តយុទ្ធសាស្ត្រមានអត្ថន័យដ៏សែនសំខាន់ បង្កើតនូវរបត់សំរាប់ខឿន​ យុត្តិធម៍​វៀតណាម ក្នុងគោលដៅរួមគឺកសាងខឿនយុត្តិធម៍ស្អាតស្អំរឹងមាំ​ ប្រជាធិបតេយ្យ​ការពារយុត្តិធម៍ ទំនើបជាជំហានៗបំរើប្រជាជន បំរើមាតុប្រទេស​វៀតណាមសង្គមនិយម។ នេះជាសំណូមពរសារវន្តក្នុងការកសាងនីតិរដ្ឋសង្គម​ និយម​វៀតណាមដែលយើងបាននិងកំពុងកសាង៕”

More