VOV WorldVOV World
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thoonglun Sisulit
26/10/2016 08:54
(VOVworld)-នៅក្នុងជំនួបជាមួយ នាយករដ្ឋ មន្ត្រីឡាវលោក Thoonglun Sisulith នា រសៀលថ្ងៃទី២៥តុលា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thoonglun Sisulit
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thoonglun Sisulith (VOVworld)-នៅក្នុងជំនួបជាមួយ នាយករដ្ឋ មន្ត្រីឡាវលោក Thoonglun Sisulith នា រសៀលថ្ងៃទី២៥តុលា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍កាន់តែល្អប្រសើពីមួយថ្ងៃទៅមួយ ថ្ងៃ នៃទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងវៀតណាមជាមួយឡាវនាពេលកន្លងទៅ។ ប្រធានរដ្ឋសភាវៀត ណាម ជឿជាក់ថា នាពេលខាងមុខ នាយករដ្ឋមន្ត្រីឡាវនឹងបន្តផ្តោតការយកចិត្ត ទុកដាក់ បញ្ជាណែនាំជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស លើវិស័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។         រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវលោក Thoonglun Sisulith មានបំណងថា រដ្ឋសភា  វៀតណាមនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាឡាវក្នុងការងារតាក់តែង  ច្បាប់។ នាយករដ្ឋមន្ត្រីឡាវក៏សម្តែងក្តីសង្ឃឹមថា វៀតណាមនឹងបង្កលក្ខណៈងាយ​  ស្រួលសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តប្រកបដោយជោគជ័យរាល់កិច្ចព្រម  ព្រៀងសហប្រតិបត្តិការទ្វេភាគី រួមចំណែកចូលក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព ​នូវផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរក្នុងឆ្នាំ២០១៦៕