ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-kyun មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
24/04/2017 07:12
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye –kyun និង លោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូង

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye –kyun និង លោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូង បានអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦មេសា។ ដំណើរទស្សនកិច្ចនេះ សំដៅអះអាងនូវទំនាក់ទំនងមិត្តភាពរបស់រដ្ឋសភាកូរ៉េខាង ត្បូងចំពោះប្រជាជនវៀតណាមនិងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ព្រម ទាំងរួមចំណែកទៅក្នុងសកម្មភាពរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការ ទូតវៀតណាម-កូរ៉េខាងត្បូងថ្ងៃទី២២ធ្នូខាងមុខផងដែរ។ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-kyun (រូបថតៈEPA/TTXVN ) តាមរបៀបវារៈ នាព្រឹកថ្ងៃទី២៥មេសា ពិធីទទួលស្វាគមន៍ជាផ្លូវការប្រធានរដ្ឋ សភាកូរ៉េខាងត្បូង លោក Chung Sye-kyun និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងបានប្រារព្ធយ៉ាងឱឡារិកក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគី ទាំងពីរនឹងអនុវត្តកិច្ចចរចារ។ ចាប់តាំងពីរបង្កើតទំនាក់ទំនងការទូតនាខែធ្នូឆ្នាំ១៩៩២មក ទំនាក់ទំនងរវាង វៀតណាមនិងកូរ៉េខាងត្បូងកំពុងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ វាយតម្លៃអំពី ទំនាក់ទំនងទ្វេភាគី ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Lee Hyuk បានឲ្យដឹងថា៖ “ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងវៀតណាមរហូតមកដល់ពេលនេះគឺគម្រប ២៥ឆ្នាំហើយ។ ហើយទំនាក់ទំនងនេះទទួលបានផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ។ ជា ពិសេស ក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច កូរ៉េខាងត្បូងបាន ក្លាយទៅជាវិនិយោគិនបរទេសធំបំផុតនៅវៀតណាម។ឆ្នាំ២០១៦ តម្លៃប្រាក់ពាណិជ្ជ កម្មទ្វេភាគីទទួលបាន៤៥ពាន់លានដុល្លារអាមេរិក ជាពិសេស ការនាំចេញរបស់ កូរ៉េខាងត្បូងមកវៀតណាមបានវ៉ាដាច់ការនាំចេញរបស់កូរ៉េខាងត្បូងទៅជប៉ុនផង ដែរ”។ ក្នុងវិស័យការទូតសភា ទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរបានពង្រឹងនិងពង្រីក ដោយឥតឈប់ឈរ។ ឈរលើសទ្ធិផលទទួលបានអស់រយៈពេល២៥ឆ្នាំកន្លងទៅ នេះ ភាគីទាំងពីរសង្ឃឹមថា ដំណើរទស្សនកិច្ចជាផ្លូវការវៀតណាមលើកនេះរបស់ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye –Kyun លើកនេះនឹងរួមចំណែក ជម្រុញខ្លាំងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង នាពេលខាងមុខ៕
Related





