VOV WorldVOV World
ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន មកដល់ទីក្រុងរ៉ូម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី
11/04/2026 11:46
[VOVWORLD] - នាព្រឹកថ្ងៃទី១១ ខែមេសា (ម៉ោងក្នុងស្រុក) ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិននិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Ciampino ក្នុងទីក្រុងរ៉ូម ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា។
ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន មកដល់ទីក្រុងរ៉ូម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី
11.4-am_chieu-15-ctqh-anh_2.jpg ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអ៊ីតាលី លោក ង្វៀន ភឿង អាញ និងបុគ្គលិកស្ថានទូត ស្វាគមន៍លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភា និងភរិយា នៅអាកាសយានដ្ឋាន Ciampino ទីក្រុងរ៉ូម (រូបថត៖ ឡេ ទូយ៉េត/VOV) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន មានសកម្មភាពមួយចំនួនដូចជា ជួបសម្តែងការគួសមជាមួយប្រធានាធិបតី Sergio Mattarella, ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃសភាជាន់ទាប និងព្រឹទ្ធសភាអ៊ីតាលី ជួបធ្វើការជាមួយក្រុមមិត្តភាពសភាវៀតណាម-អ៊ីតាលី និងចូលរួមសិក្ខាសាលាធុរកិច្ចវៀតណាម-អ៊ីតាលី។ នេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរ ពិនិត្យ និងតម្រង់ទិសឆ្ពោះទៅសុក្រិត ក្របខ័ណ្ឌច្បាប់ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគី លើកកំពស់នាក់ទំនងនាពេលអនាគត។ តាមគម្រោង ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិននឹងចូលជួបជាមួយសម្តេចប៉ាប Leo XIV និងជួបជាមួយនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ លោក Pietro Parolin៕  
TAG
VOV/VOVWORLD/ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន/មកដល់ទីក្រុងរ៉ូម/ចាប់ផ្តើម/ដំណើរទស្សនកិច្ច/សាធារណរដ្ឋអ៊ីតាលី

More