VOV WorldVOV World
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឆែក
12/04/2017 08:41
(VOVworld)-ស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រ ស្វីស ប្រទេសហុងគ្រីនិងសាធារណរដ្ឋឆែកនោះ
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឆែក
ទិដ្ឋភាពទទួលប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅព្រលានយន្តហោះ (VOVworld)-ស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រ  ស្វីស ប្រទេសហុងគ្រីនិងសាធារណរដ្ឋឆែកនោះ ទទួលសេចក្តីអញ្ជើញរបស់ប្រធាន  ព្រឹទ្ធសភាឆែក លោក​ Milan Stec នារសៀលថ្ងៃទី១១មេសា (តាមម៉ោងតំបន់) គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី   Nguyen Thi Kim Ngan បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ ឆែក ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤មេសា។         បន្ទាប់ពីមកដល់ព្រលានយន្តហោះអន្តរជាតិ Vaclav Havel នៅ Praha លោក  ស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បាន អញ្ជើញជួបធ្វើការជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅឆែក។ នៅទីនេះ  លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូវៀតណាមគឺសំដៅជម្រុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាព ជាប្រពៃ ណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយសាធារ ណរដ្ឋឆែក និយាយរួមនិងសម្រាប់រដ្ឋសភាឆែកនិយាយដោយឡែក។ លោកស្រីប្រ ធានរដ្ឋសភា ក៏បានសម្តែងជំនឿជាក់ថា កម្មាភិបាលស្ថានទូតនិងបង្កើនសាមគ្គីភាព ការទទួល ខុសត្រូវ និងបំពេញបន្ថែមសមត្ថភាពជំនាញដោយឥតឈប់ឈរ ឆ្លើយ តបទៅនឹង តម្រូវការកាន់តែខ្ពស់ក្នុងសម័យធ្វើសមាហរណកម្មអន្តរជាតិ សក្តិសម ទៅនឹងការ ជឿទុកចិត្តរបស់បក្ស រដ្ឋនិងរដ្ឋសភាផងដែរ៕