VOV WorldVOV World
ប្រធានរដ្ឋសភាបានចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន Akihito
06/12/2012 11:32
VOV-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាថ្ងៃ ទី៦ធ្នូប្រធានរដ្ឋសភា​វៀតណាមលោក Nguyen Sinh Hung បានចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន Akihito នៅបរមរាជ្យវាំង។
ប្រធានរដ្ឋសភាបានចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន Akihito
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានចរចារជាមួយប្រធានព្រឹទ្ធសភាជប៉ុន Hirata Kenji         VOV-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាថ្ងៃទី៦ធ្នូប្រធានរដ្ឋសភា​ វៀតណាមលោក Nguyen Sinh Hung បានចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន Akihito នៅបរមរាជ្យវាំង។ នេះជាព្រឹត្តការពិសេស ដែលអះអាងនូវសារៈសំខាន់ របស់ទំនាក់​ទំនងដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរវៀតណាម-ជប៉ុន។ រាយការណ៍ជាមួយ​ព្រះមហាក្សត្រជប៉ុនអំពីលទ្ធផលការចរចារជាមួយប្រធាន ព្រឹទ្ធសភាជប៉ុន Hirata Kenji ប្រធានរដ្ឋសភា Nguyen Sinh Hung បានឲ្យដឹងថា ភាគីទាំងពីរបាន​ឯកភាព​បន្តជំរុញសកម្មភាពជួបប្រាស្រ័យសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍​នីតិបញ្ញាត្តិរវាងរដ្ឋសភានៃប្រទេសទាំងពីរ រួមចំណែក បន្តជំរុញនូវប្រសិទ្ធភាពនៃ​ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រដែលកំពុងអភិវឌ្ឍន៍ យ៉ាងល្អប្រសើររវាងវៀតណាម-ជប៉ុនលើគ្រប់វិស័យ។          រីឯព្រះមហាក្សត្រជប៉ុន Akihito មានបំណងថាភាគីទាំងពីរបន្តសហការរៀបចំ ប្រកបដោយជោគជ័យព្រឹត្តិការណ៍ឆ្នាំមិត្តភាពវៀតណាម-ជប៉ុនក្នុងឱកាសរំលឹក ខួបលើក​ទី៤០​ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ រួមចំណែកធ្វើឲ្យ ជ្រាលជ្រៅថែម​ទៀតនូវទំនាក់ទំនងសហប្រតិបត្តិការចំណងមិត្តភាពរវាងប្រជាជាតិ ទាំងពីរ៕

More