ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយអគ្គនាយក UNESCO
25/08/2017 10:07
(VOVWORLD) -នាព្រឹកថ្ងៃទី២៥សីហា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោកស្រី Irina Bokova អគ្គ នាយកអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO)។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយអគ្គនាយក UNESCOលោកស្រី Irina Bokova នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំ ណែករបស់លោកស្រី Irina Bokova ក្នុងតួនាទីជាអ្នកប្រមុខ UNESCO ដែលនាំអង្គ ការនេះឆ្លងផុតរាល់ការលំបាក ដោយបានអនុវត្តនូវវិធានការផ្លាស់ប្តូរថ្មីជាច្រើន រួម ចំណែកលើកកំពស់ ប្រសិទ្ធភាពនៃសកម្មភាពនិងពង្រីកឥទ្ធិពលរបស់អង្គការនេះ លើវិសាលភាពសកលលោកទាំងមូល។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន គូសបញ្ជាក់ថា ដោយពាក្យស្លោកថា ជាមិត្ត ដៃគូគួរឲ្យទុកចិត្ត និងជា សមាជិកមួយមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ វៀតណាមនឹងបន្តចូល ចូលយ៉ាងសកម្មនិងមានបំណង រួមវិភាគទានឲ្យបានច្រើន ថែមទៀតក្នុងអង្គការ UNESCO។ រីឯខ្លួនវិញ លោកស្រី Irina Bokova បានវាយតម្លៃខ្ពស់ចំពោះការចែក រំលែក របស់ប្រធានរដ្ឋសភាវៀតណាមអំពីលទ្ធផលដែលវៀតណាមទទួលបានក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការពង្រីកនូវតម្លៃនៃសំណងវប្បធម៌ដែលបាន UNESCO ទទួលស្គាល់៕
Related






