ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ថ្លែងនៅក្នុងជំនួបធ្វើការ។(រូបថត៖ VNA) |
ចំពោះការងារបោះឆ្នោត លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ចាត់ទុកថា ជាតំបន់ព្រំដែនមួយ ទីក្រុង Ha Tien ចាំបាច់ត្រូវមានផែនការបម្រុងក្នុងករណី ដែលស្ថានភាពជម្ងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដើម្បីធានាឲ្យការងារបោះ ឆ្នោតមិនរងការអាក់ខាន។
មុននោះ លោកស្រីប្រធានរដ្ឋសភានិងក្រុមការងារបានចុះត្រួតពិនិត្យការងារ បង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ ហើយជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien៕





